ប្រទេសហៃទីរាយការណ៍ពីករណីស្លាប់ដោយសារជំងឺអាសន្នរោគជាលើកដំបូងក្នុងរយៈពេល 3 ឆ្នាំមកនេះ!

រដ្ឋាភិបាលរបស់ប្រទេសហៃទីកាលពីថ្ងៃអាទិត្យនេះបានប្រកាសថាមនុស្ស 7 នាក់បានស្លាប់ដោយសារជំងឺអាសន្នរោគដែលជា មូលហេតុនាំទៅរកការព្រួយបារម្ភអំពីការរីករាលដាល នៃគ្រោះមហន្តរាយផ្សេងៗទៀតដូចជាកណីផ្ទុះឡើងកាលពីមួយទសវត្សរ៍ មុនដែលធ្លាប់បានសម្លាប់មនុស្សជិត 10,000 នាក់។ ករណីមានមនុស្សស្លាប់ដោយសារជំងឺអាសន្នរោគដំបូងគេត្រូវបានគេរាយការណ៍ក្នុងរយៈពេល 3 ឆ្នាំនេះ ដោយវាបានកើតឡើងនៅ ក្នុងសហគមន៍មួយដែលមានឈ្មោះថា Dekayet នៅភាគខាងត្បូងទីក្រុង Port-au-Prince និងនៅក្នុងទីប្រជុំជនមាត់សមុទ្រ ដែលគ្រប់គ្រងដោយក្រុមក្មេងទំនើងនៃតំប់ Cite de Soleil ជាកន្លែងដែលមនុស្សរាប់ពាន់នាក់រស់នៅក្នុងស្ថានភាពចង្អៀត ដោយគ្មានអនាម័យ។ អាហារ ឬទឹកដែលមានមេរោគឬបាក់តេរី បង្ករទៅជាជំងឺអាសន្នរោគអាចនាំឱ្យមានការរាគធ្ងន់ធ្ងរ និងខ្សោះជាតិទឹកដែលអាចបណ្តាលឱ្យស្លាប់បាន។ អង្គការសហប្រជាជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុងធ្វើការជាមួយរដ្ឋាភិបាលរបស់ប្រទេសហៃទីដើម្បី “បង្កើនការឆ្លើយតបជាបន្ទាន់ចំពោះការផ្ទុះឡើងដែលអាចកើតមាននៅពេលនេះ” ដោយសង្កត់ធ្ងន់ថាក្រុមសុខាភិបាលចាំបាច់ត្រូវធានា ការចូលទៅកាន់តំបន់ដែលមានគេបានរាយការណ៍ប្រកបសុវត្ថិភាព៕

 

អត្ថបទដែលជាប់ទាក់ទង