សកម្មភាពប្រមូលផ្តុំគ្នាហែក្បួនតវ៉ានៅទីក្រុងប៉ារីស ដើម្បីគាំទ្រដល់សិទ្ធិសេរីភាពស្ត្រីនៅអ៊ីរ៉ង់!
មនុស្សរាប់ពាន់នាក់បានដើរដង្ហែជាក្បួនក្នុងទីក្រុងប៉ារីសកាលពីថ្ងៃអាទិត្យ(ម៉ោងនៅក្នុងប្រទេសបារាំង)ដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគេ ចំពោះក្រុមបាតុករអ៊ីរ៉ង់ដែលក្រោកឈរឡើងចំពោះការដឹកនាំ របស់ពួកគេជុំវិញការស្លាប់របស់យុវតីវ័យក្មេងម្នាក់នៅក្នុងការមន្ទីរឃុំឃាំងរបស់ប៉ូលីស។ បាតុករស្ត្រីរាប់រយនាក់បានកាត់សក់របស់ពួកគេជាកំណាត់ៗហើយបោះវាឡើងទៅលើអាកាសជាកាយវិការនៃការរំដោះភាពសេរីភាពរបស់ពួកគេដែរ។ ស្ត្រីនៃស្ថាប័នបេតិកភណ្ឌរបស់អ៊ីរ៉ង់ មានទាំងក្រុមស្ត្រីនិយមបារាំងនិងអ្នកនយោបាយឈានមុខគេក្នុងចំណោមអ្នកដែលបានចូលរួមក្នុងហេតុកាណ៍ប្រមូលផ្តុំគ្នា នៅ Republique Plaza មុនពេលដើរកាត់ភាគខាងកើតទីក្រុងប៉ារីសផងដែរ។ ពាក្យថា “ស្ត្រី, ជីវិត, និងសេរីភាព!” បានបន្លឺឡើងក្នុងក្បួនដង្ហែរ មានទាំងការស្រែកច្រៀង ដោយគ្មានការរារាំងពីបញ្ហាអាកាសធាតុភ្លៀងធ្លាក់ឡើយ។ បដាខ្លះសរសរថា “សេរីភាពសម្រាប់ស្ត្រីអ៊ីរ៉ង់” ឬ “No to obligatory Hijab” ឬគ្រាន់តែជាឈ្មោះរបស់នារីវ័យក្មេងដោយប្រើសញ្ញា”Mahsa Amini” ។ សកម្មភាពនេះគឺជាការតវ៉ាចុងក្រោយបំផុត ហើយទំនងជាធំបំផុតដែរក្នុងសកម្មភាពតវ៉ាជាច្រើនផ្នែកក្នុងប្រទេសបារាំងដើម្បីគាំទ្របាតុករអ៊ីរ៉ង់៕