រដ្ឋមន្ត្រីការពារជាតិជប៉ុនបញ្ជាក់ថា៖ គ្រាប់មីស៊ីលដែលកូរ៉េខាងជើងបាញ់បង្ហោះចុងក្រោយនេះ គឺមានចំងាយឆ្ងាយ ជាងលើកមុនៗ 

រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada បានប្រាប់អ្នកយកព័ត៌មានថា កាំជ្រួចដែលបានបាញ់ចេញនៅថ្ងៃអង្គារនេះ ត្រូវបានគេជឿថាមានចម្ងាយឆ្ងាយនៃកាំជ្រួចផ្លោងក្នុងរយៈចម្ងាយមធ្យម ឬ ឆ្ងាយជាងនេះ។ លោក Hamada បាននិយាយថា ចម្ងាយហោះរបស់គ្រាប់មីស៊ីលមានចំងាយប្រមាណជា ៤.៦០០ គីឡូម៉ែត្រ ត្រូវបានគេជឿថាជា “វាមានចម្ងាយឆ្ងាយបំផុត” ក្នុងចំណោមមីស៊ីលដែលកូរ៉េខាងជើងបានបាញ់ ចេញកាលពីអតីតកាល។ លោកបាននិយាយថាការបាញ់បង្ហោះគ្រាប់មីស៊ីលនៅថ្ងៃអង្គារនេះអាចនឹងដូចគ្នាទៅនឹងមីស៊ីលធ្លាប់បាញ់ចេញប្រភេទ Hwasong-12 ដែលកូរ៉េខាងជើងបានបាញ់ ចំនួនបួនដងកាលពីអតីតកាលនោះ។ លោក​បាន​បន្ត​ថារហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​របាយការណ៍​ខូច​ខាត​លើ​យន្តហោះឬ​កប៉ាល់នៅលើដែនទឹកក្នុង​តំបន់​រង​គ្រោះ​នោះ​ទេ។ លោក Hamada បាននិយាយ ថាការបាញ់មីស៊ីលដែលហោះពីលើប្រទេស ជប៉ុនមិនត្រឹមតែគំរាមកំហែងដល់នាវានិងយន្តហោះនៅក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែក៏វាជាបញ្ហាធ្ងន់ធ្ងរបំផុតសម្រាប់សុវត្ថិភាពរបស់អ្នកស្រុកនៅក្នុងតំបន់ដែលស្ថិតនៅក្រោមផ្លូវហោះហើរដែលកាំជ្រួច”។លោក​បាន​បន្ថែម​ថារដ្ឋាភិបាល​កំពុង​ធ្វើ​ឲ្យ​អស់​​សមត្ថភាព​ក្នុង​ការការពារ​សុវត្ថិភាព និង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ៕

 

អត្ថបទដែលជាប់ទាក់ទង