ប្រទេសបូលីវីប្រារព្ធពិធីបុណ្យជល់គោ និង វាយត្បក់គោដ៏ធំបំផុតរបស់ខ្លួន!
អ្នកទស្សនារាប់រយនាក់និងអ្នកស្ម័គ្រចិត្តចូលប្រកួតជល់គោនិងវាយត្បក់សត្វគោបានចូលរួមក្នុងពិធីបុណ្យបញ្ជារនិងជល់គោប្រចាំឆ្នាំដ៏ល្បីល្បាញបំផុត របស់ប្រទេសបូលីវីនៅតំបន់ Huarina ដែលមានចម្ងាយប្រហែល 50 គីឡូម៉ែត្រភាគខាងលិចទីក្រុង La Paz ដើម្បីគោរពដល់ព្រះដ៏បរិសុទ្ធរបស់ពួកគេដែលមានឈ្មោះថា Virgin of the Rosary ។ ការប្រារព្ធពិធីនេះធ្វើឡើងដើម្បីជាការកិត្តិយសដល់ក្រុមបុព្វជិតដ៏បរិសុទ្ធក្នុងតំបន់ Huarina រួមមានការប្រកួតជល់គោដែលជាកីឡាដ៏ដ៏ពេញនិយមមួយដែលមានអ្នកស្ម័គ្រចិត្តបានចូលរួមចំនួន16នាក់ដែលបែងចែកជា4នាក់ក្នុងក្រុម ដែលមានប្រយុទ្ធជាមួយគោសត្វគោឡើងករ70 ក្បាល។ ការប្រកួតគោជល់ដ៏ពេញនិយមនេះត្រូវបានចាក់ឫសយ៉ាងយូរក្នុងពិធីបុណ្យបែបសាសនារបស់ពួកគេដើម្បីគោរពដល់ការប្រតិបត្តិក្នុងប្រទេស Andean មួយនេះ។ កាលពីខែមុនព្រឹត្តិការណ៍មួយនេះបានធ្វើឡើងនៅក្នុងសហគមន៍ Quechua នៅតំបន់ Chuquisaca ភាគខាងត្បូង ដែលបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង១០នាក់របួស។ លោក Adan Camincha ដែលជាអ្នកប្រយុទ្ធផ្នែកគោជល់ម្នាក់ បាននិយាយថា “ពិតជាគ្មានសត្វណាដែលពួកយើងធ្វើបាបនោះទេ វាជាការលេងសើចដោយយុត្តិធម៌ វាគ្រាន់តែជាវប្បធម៌ និងប្រពៃណីសាសនា ហើយគ្មានសត្វគោក្បាលណាមួយត្រូវបានគេសម្លាប់ដែរនៅទីនេះ” ៕