ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការព្រួយបារម្ភ
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការព្រួយបារម្ភ
ចំពោះការបាញ់សាកល្បងកាំជ្រួចមីស៊ីលផ្លោង ដែលធ្វើឡើងដោយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ដែលជាការរំលោភមួយទៀតលើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងដែលអាចបង្កអោយមានភាពតានតឹង និងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ នេះបេីយោងតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២។