កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបានបាញ់គ្រាប់មីស៊ីលគំរាមទៅវិញដើម្បីឆ្លើយតបទៅនឹងភាពព្រហើននៃគ្រាប់ មីស៊ីលឆ្លងប្រទេសជប៉ុនរបស់កូរ៉េខាងជើង!

យោធាកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបានបាញ់មីស៊ីលចេញពីដែនដីរបស់ពួកគេនៅព្រឹកថ្ងៃពុធនេះដើម្បីឆ្លើយតបទៅនឹងការបង្កហេតុការបាញ់មីស៊ីល ផ្លោងចុងក្រោយបង្អស់របស់កូរ៉េខាងជើង។ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថាកងយោធាបានបាញ់បង្ហោះកាំជ្រួចមីស៊ីល ATACMS (Army Tactical Missile Systems) សរុបចំនួនចំនួនបួនគ្រាប់ឆ្ពោះទៅកាន់សមុទ្រខាងកើត។ ពួកគេបាននិយាយថាសមយុទ្ធបាញ់គ្រាប់ពិតនេះគឺមានគោលបំណងបង្ហាញពីសមត្ថភាពវាយប្រហារយ៉ាងជាក់លាក់ប្រឆាំងនឹងកូរ៉េខាងជើង។ សូមបញ្ជាក់ថាកូរ៉េខាងជើងបានធ្វើតេស្តអាវុធបាញ់បានឆ្ងាយបំផុតមិនធ្លាប់មានកាលពីថ្ងៃអង្គារនេះ ដែលជាប្រភេទគ្រាប់មីស៊ីលផ្លោង ក្នុងសមត្ថភាពនុយក្លេអ៊ែរថ្មី ដែលបានហោះពីលើប្រទេសជប៉ុន ហើយអាចទៅដល់ទឹកដីប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកនៃកោះហ្គាំ និងលើសពីនេះ វាបានបង្ខំឱ្យរដ្ឋាភិបាលជប៉ុនចេញសចេក្តីជូនដំណឹងអំពីការជម្លៀសនិងបញ្ឈប់សេវារថភ្លើងភ្លាមៗដែរ។ អ្នកជំនាញមួយចំនួនបាននិយាយថាការបាញ់បង្ហោះនេះគឺជាការបង្ហាញអាវុធក្នុងចេតនាបង្ករហេតុដ៏ធំបំផុតរបស់កូរ៉េខាងជើងនៅឆ្នាំនេះព្រោះពួកគេចង់ ជំរុញឱ្យមានការបង្កើតឃ្លាំងអាវុធនុយក្លេអ៊ែរ ពេញលេញដែលអាចគំរាមកំហែងដល់ដីគោករបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនជាមួយនឹងគោលដៅនៃការដណ្តើមសម្បទានពីប្រទេសទាំងនោះ៕

អត្ថបទដែលជាប់ទាក់ទង