ក្រុមអ្នកជួយសង្រ្គោះកំពុងធ្វើសកម្មភាពស្វែងរកប្រជាជនដែលបានជ្រកកប់ក្នុងគំនរផ្ទះបាក់រលំ ក្រោយព្យុះសង្ឃរា Ian!
ក្រុមអ្នកជួយសង្គ្រោះបាននិងកំពុងធ្វើដំណើរទៅកាន់ផ្ទះលរដ្ឋមួយកន្លែងនៅតំបន់ Fort Myers Beach ក្នុងរដ្ឋ Florida ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតពីកម្លាំងព្យុះសង្ឍរា Hurricane Ian ដែលបានសម្លាប់មនុស្សប្រមាណជា 100 នាក់គិតមកដល់ពេលនេះនៅរដ្ឋ Florida និង 4 នាក់ទៀតនៅខាង North Carolina ។ លោក Peter Darley ជាអ្នកឯកទេសពីទីភ្នាក់ងារ HazMat បាននិយាយថា “ខ្ញុំបានប្រើប្រព័ន្ធតាមដាន GPS ឃើញថាពួកគេកំពុងមើលពួកយើងផ្ទាល់ដែរ ដូច្នេះនៅពេលដែលយើងចុះទៅដល់ផ្ទះ ពួកគេតែ ហើយពួកយើងក៏កំពុងគិតគូរទៅកាន់តាមផ្ទះនីមួយៗដែរ យើងកំពុងព្យាយាមគិតគូរពីមនុស្សម្នាក់ទៀត ដែលកប់ជ្រកនៅនឹងកន្លែងហេតុដែរ” ដែលស្ថិតនៅជាមួយក្រុមការងារ South Florida ។ ក្រុមជួយសង្គ្រោះបាននៅជាមួយនឹងក្រុមការងារ South Florida បាននិងកំពុងរុករកកម្ទេចថ្ម និងស្វែងរកអ្នកនៅរស់រានមានជីវិតនៃ ground zero របស់ព្យុះសង្ឃរា Ian នៅតំបន់ Fort Myers Beach ។ ពួកយើងបានកំពុងរត់ចូលទៅរកប្រជាជនដ៏ច្រើនដែលបានជ្រកកោននៅនឹងកន្លែងកើតហេតុ ហើយព្យាយាមរស់នៅនិងអត់ធ្មត់នឹងស្ថានភាពគ្មានទឹកគ្មានអគ្គិសនី ហើយមិនដឹងថាពេលណា ទើបពួកគេនឹងទទួលបានអគ្គិសនីនិងទឹកសាបប្រើប្រាស់ឡើយ។ ដូច្នេះហើយយើងចាប់ផ្តើមត្រូវធ្វើការងារទាំងនោះឲ្យសកម្មដើម្បីវិលមករកប្រក្រតីភាពវិញសម្រាប់ប្រជាជននៅទីនេះ។ ស្ថានភាពនៅតាមដងផ្លូវសមាជិកក្រុមអ្នកជួយសង្គ្រោះ ដែលមានឈ្មោះថា Jenny Arguello បានកត់សម្គាល់ឃើញថាផ្ទះចំនួន២ខ្នងបានដួលរលំទាំងស្រុង និង មាន ទាំងគំនរដើមឈើបាក់ធ្លាក់ចុះ ហើយកន្លែងខ្លះនៅមានចន្លោះប្រហោងផ្នែកបាក់ស្រុតនោះថែមទៀត៕