រកឃើញសពត្រីបាឡែន១៣ក្បាល ដេកងាប់លើឆ្នេរសមុទ្រប្រទេសអាហ្សង់ទីន  

សាកសពត្រីបាឡែនតំបន់ភាគខាងត្បូងចំនួន ១៣ក្បាល ត្រូវគេបានប្រទះឃើញដេកងាប់នៅប្រទេសអាហ្សង់ទីន។ សាកសពត្រីបាឡែនតំបន់ភាគខាងត្បូងចំនួន 13 ក្បាលទាំងនេះបានអណ្តែតមកងាប់ នៅបរិវេណអាត្លង់តិកភាគខាងត្បូងក្នុងទីក្រុង Golfo Nuevo នៃប្រទេសអាហ្សង់ទីន។ អ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវអាហ្សង់ទីន កំពុងធ្វើកោសល្យវិច័យដើម្បីកំណត់មូលហេតុ នៃករណីងាប់សត្វត្រីបាឡែននេះ ដែលលទ្ធផលត្រូវបានគេរំពឹងទុកក្នុងនឹងផ្តល់ជូនក្នុងរយៈពេលពីរសប្តាហ៍ទៀត។ ទោះបីជាយ៉ាងណាក៏ដោយអ្នកវិទ្យាសាស្ត្រជឿថាត្រីបាឡែនទាំងនោះទំនងជាងាប់ដោយសារកត្តាធម្មជាតិរបស់ពួកវា  ប៉ុន្តែពួកគេនៅតែមានការព្រួយបារម្ភអំពីចំនួនត្រីច្រើនជាងនេះដែលបានងាប់ក្នុងចំនួនមិនធម្មតានៃកត្តាចាស់ជរារបស់វា ដោយសារសុខភាពរបស់វាថែមទៀតផង។  ក្រុមអ្នកស្រាវជ្រាវបានប្រមូលសំណាកទឹក រំអិលរបស់ត្រីបាឡែនដើម្បីកំណត់ថាតើខ្លួនពួកវាមានជាតិពុលពីសារាយសមុទ្រដែលបង្កគ្រោះថ្នាក់ ឬគេហៅថាជំនោរក្រហមដែរឬអត់!​ សំណាក​ងាប់​ដំបូង​ត្រូវ​បាន​កត់ត្រា​កាលពី១០ថ្ងៃ​មុនពេលវា​អណ្តែតងាប់ ​នៅ​ក្បែរ​ឆ្នេរ​មួយកន្លែង​ក្នុង​តំបន់ Golfo Nuevo។ តំបន់ដែលត្រីបាឡែនដេកងាប់គឺស្ថិតនៅក្នុងកន្លែងបង្កាត់ពូជរបស់ពួកគេ ដែលជាកន្លែងដែលក្រុមអ្នកវិទ្យាសាស្ត្រច្រើនតែរកឃើញកូនសត្វគោងាប់ដែរ។

គ្រោងឆ្អឹង​ត្រីបាឡែន​ដែលងាប់​តែងតែ​​បាន​ផ្លាស់ទី​ចេញ​ពី​ឆ្នេរ​ដែល​ពេញ​និយម​ពីសំណាក់​អ្នក​ទេសចរ​ទៅ​កាន់​តំបន់​ដាច់​ស្រយាល​ដើម្បី​ការពារ​កុំ​ឱ្យ​មាន​គ្រោះថ្នាក់​បន្ថែម៕

អត្ថបទដែលជាប់ទាក់ទង