ប្រធានាធិបតីអាម៉េរិកលោក Biden ធ្វើដំណើរទៅកាន់រដ្ឋ Florida ដើម្បីជួបជនរងគ្រោះដោយសារ ខ្យល់ព្យុះសង្ឃរា Ian និង ថ្លែងអរគុណដល់មន្រ្តីជួយសង្រ្គោះ
លោកប្រធានាធិបតី Joe Biden បានធ្វើដំណើរទៅកាន់រដ្ឋផ្លរីដា ដែលរងការបំផ្លិចបំផ្លាញដោយព្យុះសង្ឃរា Ian ជាមួយនឹងការ សន្យាថារដ្ឋាភិបាលសហព័ន្ធ អាជ្ញារមូលដ្ឋាននឹងធ្វើការជាផ្នែកមួយដើម្បីជួយកសាងផ្ទះ ហាងអាជីវកម្ម និងស្តារជីវិតឡើងវិញ ដោយដាក់ចេញជាគោលនយោបាយច្បាស់លាស់សម្រាប់ហេតុការណ៍នេះ ដើម្បីផ្តោតលើអ្នកដែលត្រូវការជំនួយពិតប្រាកដ។ ព្យុះសង្ឃរា Ian បានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ 84 នាក់ហើយបានស្លាប់ ក្នុងនោះ75នាក់ជាពលរដ្ឋរស់នៅក្នុងរដ្ឋ Florida ខណៈដែលមនុស្សរាប់ សែននាក់កំពុងរង់ចាំថាមពលដើម្បីស្តារការរស់នៅរបស់ពួកគេឡើងវិញ។ ខ្យល់បក់ក្នុងល្បឿន150ម៉ាយក្នុងមួយម៉ោងរបស់ព្យុះសង្ឃរា Ian បានដាក់ទណ្ឌកម្មលើពួកគេកាលពីសប្តាហ៍មុនដោយបានផ្តាច់ ចរន្តអគ្គិសនីទីតាំងចំនួន2លាន6សែនក្នុងរដ្ឋ Florida ។ មនុស្សជាច្រើននាក់បានរងនូវការខ្វះអាហារនិងទឹកបរិភោគអំឡុងពេលព្យូហសង្ឃរាគ្របដណ្តប់។ លោក Biden មានគម្រោងជួបជាមួយប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មខ្នាតតូចនៅ Fort Myers នៃរដ្ឋ Florida ដើម្បីថ្លែងអរគុណដល់មន្ត្រីរដ្ឋាភិបាលដែលផ្តល់ជំនួយសង្គ្រោះបន្ទាន់ និងយកកំទេចកំទីចេញពីកន្លែងកើតហេតុ។សូមបញ្ជាក់ថាការបោះឆ្នោតស្ទង់មតិពាក់កណ្តាលអាណត្តិនៅសល់តែមួយខែទៀតទេប៉ុន្តែវិបត្តិគ្រោះធម្មជាតិកំពុងជះឥទ្ធិលក្នុងការប្រមូលផ្តុំនៃគូ ប្រជែងនយោបាយក្នុងបុព្វហេតុរួមមួយរយៈចុងក្រោយនេះ៕