ជនសង្ស័យ ៦​នាក់ ​​ត្រូវ​ចោទប្រកាន់​ និងមន្ត្រីប៉ូលិស ៣៦នាក់ ត្រូវបានបណ្តេញចេញ ផ្អាកពីការងារ និងសួរចម្លើយ ជុំវិញ​ហេតុ​ការណ៍​ រត់ជាន់គ្នាស្លាប់ជាង ១០០​ នាក់ ​នៅ​ឥណ្ឌូនេស៊ី!

ឥណ្ឌូនេស៊ីៈ មន្ត្រីប៉ូ​លី​ស​ជាន់ខ្ពស់ឥណ្ឌូ​នេ​ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី៦ ខែតុលា ម្សិលមិញ​នេះ​​ថា មនុស្ស​ចំនួន ​៦​នាក់​ ត្រូវ​បាន​ចោទប្រកាន់​ជុំវិញ​គ្រោះ​មហន្តរាយ​ពហុ​កីឡដ្ឋាន​បាល់ទាត់​ដែល​បាន​ស​ម្លា​​ប់​មនុស្ស​យ៉ាងតិច ១៣១​នាក់ ​កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ​ ទន្ទឹមនឹងការបណ្តេញ​មេ​ប៉ូលិស ផ្អាក​ការងារ និង​សួរ​ចម្លើយ​មន្ត្រី​ ៣៦​នាក់ ​ផ្សេង​ទៀត។

មេ​ប៉ូ​លី​ស​ជាតិ​លោក លីសត្យូ ស៊ីហ្គីន ប្រាបូវ៉ូ (Listyo Sigit Prabowo) បានថ្លែងប្រាប់​ស​ន្និ​សី​ទ​សារព័ត៌មានយ៉ាង​ដូច្នេះ​ថា «​ផ្អែក​លើ​ការ​ស៊ើបអង្កេត និង​ភ​ស្ថុ​តាង​គ្រប់គ្រាន់ យើង​បាន​កំណត់​ជនសង្ស័យ​ចំនួន ៦​នាក់​»។ ដោយអ្នក​ទាំង៦​នាក់​នោះ ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ធ្វេស​ប្រហែល​បណ្តាល​ឱ្យ​មានការ​ស្លា​ប់ រួម​មាន​មន្ត្រី​ប៉ូ​លី​ស ៣​នាក់ និង ៣​នាក់​ទៀត ជាអ្នក​ដែល​ទទួលខុសត្រូវ​ចំពោះ​ការ​ប្រកួត និង​សន្តិសុខ​នៅ​ពហុ​កីឡដ្ឋាន​។

លោក​បញ្ជាក់​ទៀត​ថា មន្ត្រី​ប៉ូ​លី​ស​ចំនួន ២​នាក់​ ដែល​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត បាន​បញ្ជា​ឱ្យ​សហការី​របស់​ខ្លួន    ​បា​​ញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​។ ទាំងមន្ត្រី​ប៉ូលិស​ដែល​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេតទាំងនោះ បានដឹង​ពី​បទ​ប្ប​ញ្ញ​តិ្ត​សុវត្ថិភាព​របស់ FIFA ដែល​ហាមប្រាម​ការ​ប្រើប្រាស​ឧស្ម័ន​គ្រប់គ្រង​ហ្វូង​មនុស្ស​នៅ​ទីលាន ប៉ុន្តែ​មិន​បាន​បង្ការ​សហការី​របស់​ខ្លួន​ពី​ការ​ប្រើប្រាស់​ឧស្ម័ន​បង្ហូរទឹកភ្នែក​។ ជនសង្ស័យ​ទាំងអស់​ប្រឈម​នឹង​ការ​ផ្តន្ទាទោស​ឱ្យ​ជាប់គុក​រយៈពេល ៥​ឆ្នាំ ប្រិ​សិន​បើ​រក​ឃើញ​ថា​មាន​កំហុស​។

សូម​បញ្ជាក់​ថា សមាគម​ន​បាល់ទាត់​ឥណ្ឌូ​នេ​ស៊ី បាន​ហាមប្រាម​ប្រធាន​គណៈកម្មាធិការ​រៀប​ចំការ​បាល់ទាត់ និង     ​មន្ត្រី​សន្តិសុខ​ម្នាក់​នៃ​ក្រុមបាល់ទាត់ Arema FC មិន​ឱ្យ​ចូលរួម​គ្រប់​សកម្មភាព​បាល់ទាត់​អស់​មួយ​ជីវិត​។ ការ​ប្រកាស​នោះ​កើតឡើង ខណៈ​ដែល​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង​ចំពោះ​ប៉ូ​លី​ស ​ដែល​បាន​ធ្វើការ​ឆ្លើយ​តប​ចំពោះ​ការ​លុកលុយ​ចូល​ទីលាន​។

ក្រុម​មន្ត្រី​បាន​ធ្វើការ​ឆ្លើយ​តប​ដោយ​បា​ញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ចូល​ក្នុង​កន្លែង​ហ្វូង​មនុស្ស ខណៈ​ដែល​អ្នកគាំទ្រ​របស់​ក្លឹ​ប Arema FC ព្យាយាម​ចូល​ទៅ​ជិត​កីឡាករ បន្ទាប់​ពី​បរាជ័យ​ដ៏​អាម៉ាស់​ទល់​នឹង​ក្លឹ​ប Persebaya Surabaya កាលពី​ថ្ងៃ​សៅរ៍​ពេល​ល្ងាច​។  មនុស្ស​រាប់រយ​នាក់​បាន​ភៀសខ្លួន​ចេញ​តាម​ច្រក​តូច​ៗ បណ្តាល​ឱ្យ​មាន​ហេតុការណ៍​ជាន់​គ្នា និង​ថប់ដង្ហើម​ស្លា​.​ប់​៕ (​យោង​តាម​ប្រភព​៖ AFP)

អត្ថបទដែលជាប់ទាក់ទង