ប្រជាជនគុយបាកំពុងរស់នៅតស៊ូយ៉ាងលំបាកក្រោយព្យុះសង្ឃរា Ian បំផ្លិចបំផ្លាញរយៈពេល១០ថ្ងៃមកហើយ
រយៈពេលដប់ថ្ងៃបន្ទាប់ពីព្យុះសង្ឃរា Ian បានឆ្លងកាត់ខេត្ត Pinar del Rio ប្រទេសគុយបា អ្នកស្រុកជាច្រើនបានរស់នៅក្នុងផ្ទះគ្មានដំបូលគ្របរបស់ពួកគេ ហើយដោយក្តីសង្ឃឹមតិចតួចនៃជំនួយណាមួយ ដែលនឹងមកដល់តំបន់ពួកគេ។ នៅក្នុងខេត្តនេះខ្នងផ្ទះចំនួន 63,133 ខ្នងបានរងការខូចខាតដោយសារខ្យល់ព្យុះ និងអាគារាប់ពាន់កន្លែងប្រឈមមុខនឹងការដួលរលំសរុប។ ចំណែកប្រព័ន្ធថាមពលជាតិបានដាច់ អស់រយៈពេលជាងដប់ម៉ោងមិនមានអគ្គិសនីនៅគ្រប់ទីកន្លែងក្នុងប្រទេស។ ក្រសួងកសិកម្មបានប៉ាន់ប្រមាណថា ដំណាំចំនួន ៨.៥៨៣ ហិកតាបានខូចខាតនៅក្នុងស្រុកចំនួនបី ភាគច្រើនគឺជាដំណណាំចេក ដំឡូងមី ដំឡូងផ្អែម ពោត ដំណាំស្រូវ និងប៉េងប៉ោះ។ ទីក្រុង La Coloma ដែលជាទីក្រុងនេសាទដែលមានប្រជាជនចំនួន 7,000 ចំងាយប្រហែលជា 25 គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុង Pinar del Rio ដែលរងការបំផ្លិចបំផ្លាញ ដោយខ្យល់ព្យុះសង្ឃរានេះ។ ខ្នងផ្ទះជាច្រើនបានរងការខូចខាតឬខ្លះគ្មានប្រព័ន្ធអគ្គិសនីភ្លើង។ អ្នកស្រុកបានបង្ខំចិត្តប្រើធ្យូងថ្ម និងអុសសម្រាប់ចម្អិនម្ហូបអាហារបស់ពួកគេនៅក្នុង ផ្ទះរបស់ពួកគេដែលនៅសេសសល់៕