ប្រធានាធិបតី​កូឡុំប៊ី លោក Petro ចុះត្រួតពិនិត្យនៅតំបន់ដែលរងគ្រោះដោយខ្យល់ព្យុះសង្ឃរា Julia


 ប្រធានាធិបតី​កូឡុំប៊ី Gustavo Petro បាន​មកដល់​ទីក្រុង La Guajirato ដើម្បី​វាយ​តម្លៃ​ការ​ខូច​ខាត​ដែល​បង្ក​ឡើង​ដោយ​ព្យុះសង្ឃរា Hurricane Julia។ កាលពីយប់ថ្ងៃសៅរ៍ព្យុះ Julia ត្រូវបានគេប្រកាសថាជាព្យុះសង្ឃរាប្រភេទទី 1 នៅពេលវាឆ្លងកាត់ប្រជុំកោះ San Andres ។ មនុស្ស​ពីរ​នាក់​បាន​រង​របួស និង​ផ្ទះ​មួយ​រយ​ខ្នង​ទៀតរង​ការ​ខូច​ខាត។ លោក Petro បានជិះយន្តហោះត្រួតពិនិត្យលើតំបន់ដែលរងផលប៉ះពាល់ ហើយបានរាយការណ៍ថាបញ្ហាធ្ងន់ធ្ងរបំផុតគឺ “ការដួលរលំនៃទំនាក់ទំនងដីដោយសារតែទឹកជំនន់ដែលនៅតែមាន” ។ អង្គភាពជាតិរបស់ប្រទេសកូឡុំប៊ីសម្រាប់ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយបានរាយការណ៍ពីការខូចខាតនៅក្នុងទីក្រុង La Guajira ជាកន្លែងដែលមានពលរដ្ឋជិត 5,000 នាក់បានរងផលប៉ះពាល់ដោយទឹកជំនន់ ដើមឈើរលំ និងផ្ទះដែលរងការខូចខាតនៅក្នុងក្រុងយ៉ាងហោចណាស់ចំនួន 5 ខ្នង  មកដល់ពេលនេះតំបន់ La Guajira ត្រូវបានគេប្រកាសស្ថិតក្នុងស្ថានភាពអាសន្ន៕

អត្ថបទដែលជាប់ទាក់ទង