សពកុមារក្នុងហេតុការណ៍បាញ់ប្រហារ បានរៀបចំបូជាកាលពីម្សិលមិញនេះ
ថៃ ៖ កាលពីថ្ងៃអង្គារ ទី១១ ខែតុលា ម្សិលមិញនេះ សមាជិកគ្រួសារជនរងគ្រោះ បានប្រមូលផ្តុំគ្នា ដើម្បីបូជាសាកសពកូនៗជាទីស្រឡាញ់របស់ពួកគេ ដែលត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារដ៏រន្ធត់មួយនៅក្នុងមណ្ឌលថែទាំងកុមារកាលពីសប្តាហ៍មុន។
ទូទាំងប្រទេសថៃមានការរន្ធត់យ៉ាងខ្លាំងចំពោះសោកនាដកម្មនៅក្នុងស្រុក Na Klang នៃខេត្ត Nong Bua Lamphu ដែលជាការសម្លាប់រង្គាលដ៏អាក្រក់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ។ ប្រទេសថៃធ្វើការកាន់ទុក្ខរយៈពេល៣ថ្ងៃ ដោយមានការបង្ហូតទង់ជាតិពាក់កណ្តាល និងមានការយាងសួរសុខទុក្ខគ្រួសារជនរងគ្រោះពីសំណាក់ព្រះមហាក្សត្រថៃ មហា វិជ្ជរ៉ាឡុងកន។
នៅវត្ត វត្តរតសាមគ្គី ក្នុងស្រុក Na Klang ព្រះសង្ឃចាប់ផ្តើមធ្វើពិធី ខណៈសមាជិកគ្រួសារ និងសហគមន៍ត្រៀមពិធីជូនដំណើរលើកចុងក្រោយទៅដល់សាកសពកុមារចំនួន ១៩នាក់។ ចំណែកសាកសពជនរងគ្រោះផ្សេងទៀតនឹងត្រូវបូជានៅវត្តផ្សេង។ ពិធីបុណ្យសពត្រូវបានឧបត្តមដោយព្រះរាជវង្សានុវង្សថៃ។
សូមរម្លឹកថា ការបាញ់ប្រហារ និងចាកសម្លាប់នៅមណ្ឌលថែទាំងកុមារកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននេះ បណ្តាលឱ្យមនុស្សចំនួន ៣៦នាក់ ស្លាប់ ដោយក្នុងនោះមានកុមារចំនួន ២៤នាក់ និងអ្នកគ្រូមានផ្ទៃពោះ ៨ខែម្នាក់។
ក្រោយពេលប្រព្រឹត្តិអំពើសម្លាប់រង្គាលរួច ខ្មាន់កាំភ្លើងដែលជាអតីតប៉ូលីសត្រូវបានគេដកចេញពីតំណែងដោយសារពាក់ព័ន្ធនឹងគ្រឿងញៀន គេចខ្លួនទៅផ្ទះ និងបានសម្លាប់ប្រពន្ធ និងកូន មុនពេលបញ្ចប់ជីវិតខ្លួនឯង៕