លោក Matekane ប្រែក្លាយពីពាណិជ្ជករម្នាក់ទៅជានាយករដ្ឋមន្ត្រី Lesotho ដោយសម្លេង គាំទ្រច្រើនជាលើកដំបូង!

 

លោក Sam Matekane ដែលជាពាណិជ្ជករម្នាក់បានក្លាយមកជាអ្នកធ្វើនយោបាយរបស់ប្រទេស Lesotho នឹងក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសក្នុងតំបន់អាហ្រ្វិកខាងត្បូងមួយនេះ បន្ទាប់ពីបានរួមគំនិតសហការគ្នាជាមួយក្រុមចម្រុះ ដែលដឹកនាំដោយគណបក្សបដិវត្តន៍ដើម្បីវិបុលភាពរបស់លោក។ លោក Matekane អាយុ 64 ឆ្នាំបានប្រកាសពីសម្ព័ន្ធភាពបីភាគីថ្មីកាលពីថ្ងៃអង្គារនេះនៅក្នុងរដ្ឋធានី Maseru ។ គណបក្សរបស់លោកនឹងសហការជាមួយគណបក្សតូចៗចំនួនពីរទៀត គឺមានសម្ព័ន្ធប្រជាធិបតេយ្យ និងគណបក្សចលនាដើម្បីការផ្លាស់ប្តូរ សេដ្ឋកិច្ច ដើម្បីទទួលបានសំឡេងភាគច្រើនក្នុងសភាដែលត្រូវ ការដើម្បីបង្កើតរដ្ឋាភិបាល។ លោក Matekane និងគណបក្សរបស់លោកទើបតែត្រូវបានបង្កើតឡើងនៅក្នុងខែមីនាឆ្នាំនេះ បានឈ្នះសម្លេងឆ្នោត 56 អាសនៈលើចំនួន 120 អសនៈ នៅក្នុងសភាក្នុងការបោះឆ្នោត សកលកាលពីសប្តាហ៍មុន។ វាជាស្ថានការនៃការឆក់យកចំនួនអសនៈដ៏ច្រើនគឺ 61 អាសនៈដែលតម្រូវឱ្យគណបក្សណាមួយមានលទ្ធភាពបង្កើតរដ្ឋាភិបាលដោយខ្លួនឯងបាន។ទោះបីជាលោកបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការគ្រប់គ្រងតែម្នាក់ឯងដើម្បីឱ្យគណបក្សរបស់លោកអនុវត្តនូវអ្វីដែលគាត់ហៅថា “របៀបវារៈនៃការអភិវឌ្ឍន៍”ក៏ដោយក៏លោក Matekane បានចូលរួមជាមួយគណបក្សផ្សេងទៀតបន្ទាប់ពីរូបលោកបានបរាជ័យមុន ពេលទទួលបានជ័យជំនះទាំងស្រុងដូចថ្ងៃនេះដែរ៕

អត្ថបទដែលជាប់ទាក់ទង