ប្រទេសចិនបាញ់បង្ហោះផ្កាយរណបបរិស្ថានថ្មីដែលមានអត្ថប្រយោជន៍ច្រើនដល់ពួកគេ
ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណបប្រភេទ S-SAR01 សម្រាប់វិធានការកាត់បន្ថយគ្រោះមហន្តរាយ ការគ្រប់គ្រងគ្រាគ្រោះអាសន្ន និងការត្រួតពិនិត្យបរិស្ថានពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Taiyuan នៅភាគខាងជើងខេត្ត Shanxi នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ ផ្កាយរណបនេះត្រូវបានគេដាក់ចេញជាមួយនឹងគ្រាប់រ៉ុក្កែតប្រភេទ Long March-2C នៅម៉ោង 6:53 ព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង)។ ទិន្នន័យដែលទទួលបានពីរូបភាពរ៉ាដា S-band កម្រិតច្បាស់ 5 ម៉ែត្រ ដោយផ្កាយរណបនេះនឹងទទួលបានការគាំទ្រដល់កិច្ចការពារ ការកាត់បន្ថយ ការផ្តល់ជំនួយសង្គ្រោះ និងកិច្ចការពារបរិស្ថានផងដែរ។ រដ្ឋបាលអវកាសជាតិចិនបាននិយាយថា ផ្កាយរណបនេះនឹងបម្រើឲ្យវិស័យធនធានធម្មជាតិ ការអភិរក្សទឹក កសិកម្ម ព្រៃឈើ ការរញ្ជួយដី និងវិស័យផ្សេងៗទៀត៕