ទីក្រុងសេអ៊ូលប្រតិកម្មជាមួយនឹងការបាញ់គ្រាប់មីស៊ីលរបស់កូរ៉េខាងជើងដែលបានបាញ់ចេញ១គ្រាប់ទៀត នៅថ្ងៃសុក្រនេះ

 

ប្រជាជនកូរ៉េខាងត្បូងបានប្រតិកម្មកាលនៅថ្ងៃសុក្រនេះ បន្ទាប់ពីប្រទេសកូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលផ្លោងរយៈចម្ងាយខ្លីឆ្ពោះ ទៅកាន់ដែនទឹកភាគខាងកើតរបស់ខ្លួន ហើយវាបានហោះទៅកាន់ទីតាំងយន្តហោះចម្បាំងនៅជិតព្រំដែនប្រទេសទាំងពីរ។ យោធារបស់ទីក្រុងសេអ៊ូលក៏បាននិយាយផងដែរថា ខ្លួនបានរកឃើញថា ទីក្រុងព្យុងយ៉ាងបានបាញ់កាំភ្លើងធំប្រហែលជា 170 ជុំ ពីតំបន់ឆ្នេរភាគខាងកើត និងខាងលិចនៅជិតតំបន់ព្រំដែនហើយគ្រាប់មីស៊ីលនោះបានធ្លាក់ក្នុងតំបន់ការពារដែនសមុទ្រដែលកូរ៉េបាន បង្កើតឡើងក្រោមកិច្ចព្រមព្រៀងយោធាឆ្នាំ 2018 ស្តីពីការកាត់បន្ថយភាពតានតឹង។  អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា កាំជ្រួចនេះបានបាញ់ចេញពីតំបន់រដ្ឋធានីរបស់កូរ៉េខាងជើងនៅម៉ោង 1:49 ទាបភ្លឺថ្ងៃសុក្រនេះ ។ ពលរដ្ឋអ្នកទីក្រុងសេអ៊ូលម្នាក់ បាននិយាយថា កូរ៉េខាងត្បូងគួរតែបង្កើនសម្ព័ន្ធភាព និងកិច្ចសហប្រតិបត្តិការយោធាជាមួយសហរដ្ឋអាមេរិក និងជប៉ុន ចំពេលមានការរារាំងនិងការសាកល្បងអាវុធនាពេលថ្មីៗនេះ៕

 

អត្ថបទដែលជាប់ទាក់ទង