អ្នកគាំទ្រ World Cup បានមកទស្សនាពានរង្វាន់ World Up ទំងន់៦គីឡូក្រាម យ៉ាងច្រើនកុះករ នៅប្រទេសម៉ិកស៊ិក មុនពេលពាននេះធ្វើដំណើរទេសចរទៅកាន់ប្រេស៊ីល  

 

មកដល់ពេលនេះក្រុមអ្នកគាំទ្របាល់ទាត់បាននឹងកំពុងរីករាយនឹងដំណើរទេសចរណ៍ World Cup នៅប្រទេសម៉ិកស៊ិករបស់ពួកគេ ខណៈដែលអ្នកគាំទ្របាល់ទាត់នៅប្រទេសម៉ិកស៊ិកក៏បានចំណាយពេល ថ្ងៃអាទិត្យរបស់ពួកគេដើម្បីទស្សនាពានរង្វាន់ World Cup និងលើកទឹកចិត្តបន្តដំណើររបស់ពាននេះនៅជុំវិញពិភពលោកមុនការប្រកួតឆ្នាំ 2022 នៅប្រទេសកាតាមកដល់។ ពាន​រង្វាន់​នេះ​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​សាលតាំង​ពិពណ៌​មួយ​ក្នុង​សង្កាត់ Iztapalapa ក្នុង​ទីក្រុង Mexico City ហើយវា​បាន​ទាក់​ទាញ​អ្នក​គាំទ្រ​គ្រប់​វ័យឲ្យចូលមកទស្សនាតែម្តង។ អ្នក​គាំ​ទ្រម្នាក់ដែលមានឈ្មោះថា Guillermo Bravo បាន​និយាយ​ថា៖ «ខ្ញុំ​​សង្ឃឹមជឿជាក់​ថារដូវកាល World Cup នេះ​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​ល្អ​មួយ ទៀត ក្នុង​កម្រិតទទួលខុសត្រូវ​ខ្ពស់ និង មានគុណភាព»។ ដំណើរទេសចរណ៍បានរង្វាន់ World Cup បានចាប់ផ្តើមកាលពីខែឧសភាក្នុងទីក្រុងឌូបៃ ក៏គ្រោងនឹងឈប់សំចតគម្រោងទេសចរនៅទីក្រុង Monterrey និង Guadalajara មុនពេលពាននេះបន្តដំណើររបស់ខ្លួនចូលរួមការប្រកួតដែលនឹងចាប់ផ្តើមនៅថ្ងៃទី 20 ខែវិច្ឆិកាខាងមុខ។​ ការបង្ហាញខ្លួននៃពានរង្វាន់នេះបានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្ត និងញាប់ញ័រក្នុងការប្រកបាល់ទាត់ពិភពលោកទៅកាន់ទីក្រុងធំៗ របស់ប្រទេសម៉ិកស៊ិក។ កាលពីថ្ងៃអាទិត្យដល់ថ្ងៃអង្គារនៅក្នុងសង្កាត់នេះគឺមានប្រជាជនយ៉ាងច្រើនកុះករនៅទីក្រុងម៉ិកស៊ិកូបានមកទស្សនាការតាំងបង្ហាញពានរង្វាន់បាល់ទាត់ ពិភពលោកទម្ងន់៦គីឡូក្រាមដែលដាក់ប្រអប់កញ្ចក់ មុនពេលពាននេះចាកចេញពីម៉ិកស៊ិក នឹងធ្វើដំណើរទៅកាន់ប្រទេសប្រេស៊ីល៕

អត្ថបទដែលជាប់ទាក់ទង