របបយោធាមីយ៉ាន់ម៉ា វាយប្រហារលើកន្លែងប្រគំតន្រ្ដី ចំនួននាក់ស្លាប់កើនដល់៨០នាក់

រដ្ឋធានីណៃពិដោរ៖ ក្រោយពេលកងទ័ពរដ្ឋាភិបាលយោធាមីមីយ៉ាន់ម៉ា បានបើកការវាយប្រហារតាមអាកាស ទៅលើកន្លែងប្រគំតន្ដ្រីរបស់ក្រុមជនជាតិភាគតិចកាឈីន (Kachin) នោះមក រហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់កើនដល់៨០នាក់។
សារព័ត៌មាន The Age បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២៥ ខែតុលា ថា កងទ័ពអាកាស នៃរបបយោធាមីយ៉ាន់ម៉ា កាលពីយប់ ថ្ងៃអាទិត្យ បានវាយប្រហារ តាមអាកាស ទៅលើព្រឹត្ដិការណ៍រំឭកខួបរបស់អង្គការឯករាជ្យកាឈីន (KIO) ដោយបានសម្លាប់មនុស្ស យ៉ាងតិចប្រហែល៥០នាក់ និង ១០០នាក់ផ្សេងទៀត។ ប៉ុន្ដែរហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់ បានកើតដល់៨០នាក់។
សកម្មភាពវាយប្រហារយ៉ាងឃោរឃៅនេះ បានធ្វើឲ្យកងទ័ពឯករាជ្យកាឈីន (KIA) បានថ្កោលទោសយ៉ាងខ្លាំង ហើយចាត់ទុក ជាឧក្រិដ្ឋកម្មសង្គ្រាម។
យន្ដហោះចម្បាំងរបស់របបយោធាមីយ៉ាន់ម៉ា ចំនួន៣គ្រឿង បានវាយប្រហារតាមអាកាស ទៅលើព្រឹត្ដិការណ៍ប្រគំតន្ដ្រី រំឭកខួបទី៦២ នៃអង្គការឯករាជ្យកាឈីន នៅក្នុងភូមិមួយ ជិតទីក្រុងហាប៉ាកាន (Hpakant) រដ្ឋកាឈីន (Kachin)។ យន្ដហោះចម្បាំងទាំងនោះ បានវាយប្រហារទៅលើភូមិហ្គីនស៊ី (Ginsi) ដែលមានចម្ងាយ ត្រឹមតែប្រហែល៣គីឡូម៉ែត្រ ពីទីក្រុង Hpakant ស្ថិតក្នុងតំបន់គ្រង់គ្រង ដោយកងពលតូចលេខ៩របស់កងទ័ពឯករាជ្យកាឈីន ដែលជាចលនាឧទ្ទាមដ៏ធំមួយ នៅក្នុងរដ្ឋកាឈីននោះ។
នៅក្នុងចំណោមជនរងគ្រោះ ដែលបានបាត់បង់ជីវិត នៅក្នុងការវាយប្រហារតាមអាកាស ពីកម្លាំងរបបសឹកមីយ៉ាន់ម៉ា នោះ រួមមាន ក្រុមមន្រ្ដីជាន់ខ្ពស់របស់កងទ័ពឯករាជ្យកាឈីន (KIA) អង្គការឯករាជ្យកាឈីន (KIO) តារាចម្រៀងល្បីៗរបស់ជនជាតិភាគតិចកាឈីន និង ជនស៊ីវិល ផងដែរ។ ក្រៅពីនេះ ក៏មានមនុស្ស ប្រហែល១០០នាក់រងរបួស។
អង្គការឯករាជ្យកាឈីន (KIO) ត្រូវបានបង្កើតឡើង នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៦០ ហើយក្លាយជាអង្គការនយោបាយដ៏មានឥទ្ធិពលមួយ នៅក្នុងរដ្ឋកាឈីន ដោយមានក្រុមប្រដាប់អាវុធ KIA បាន និង កំពុងតែប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដើម្បីស្វ័យភាពរដ្ឋកាន់តែធំ។ ក្រោយការធ្វើរដ្ឋប្រហារយោធា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នោះមក កងទ័ពឯករាជ្យកាឈីន (KIA) បានចាប់ផ្តើមប្រតិបត្តិការយោធាជាមួយកម្លាំងប្រឆាំងនឹងរបបសឹក នៅក្នុងរដ្ឋ Kachin ។ ជាមួយគ្នានេះដែរ អង្គការឯករាជ្យកាឈីន (KIO) ក៏បានបដិសេធ ចូលរួមការចរចាសន្តិភាព ក្រោមការរៀបចំឡើង ដោយរបបយោធា នៅក្នុងឆ្នាំ២០២២ ព្រោះពួកគេ ចាត់ទុក ថា រដ្ឋាភិបាលយោធារបស់លោកឧត្ដមសេនីយ៍ មីន អ៊ោងហ្លាង (Min Aung Hlaing) ជារបបគ្រប់គ្រង ខុសច្បាប់។
លោកវរសេនីយ៍ឯក ណាវ ប៊ូ (Naw Bu) អ្នកនាំពាក្យ របស់ក្រុមឧទ្ទាម ជាជាតិភាគតិច (KIA និង KIO) បានបញ្ជាក់ ថា យន្តហោះចម្បាំងរបស់របបសឹកមីយ៉ាន់ម៉ា បានវាយប្រហារ មកលើព្រឹត្ដិការណ៍ប្រគំតន្ដ្រីមួយរបស់ក្រុមឧទ្ទាមគំាទ្រឯករាជ្យរដ្ឋកាឈីន (KIA) នៅវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃអាទិត្យ ទី២៣ ខែតុលា។ ការវាយប្រហារដ៏ឃោរឃៅនោះ បានសម្លាប់មនុស្ស ប្រហែល៥០នាក់ ហើយ១០០នាក់ផ្សេងទៀត បានរងរបួស។
ការិយាល័យរបស់អង្គការសហប្រជាជាតិ ប្រចាំនៅមីយ៉ាន់ម៉ា បានសម្តែងនូវព្រួយបារម្ភ និងសោកស្តាយ ចំពោះរបាយការណ៍ ជុំវិញការវាយប្រហារតាមអាកាស នៅក្នុងទីក្រុងប៉ាកាន់ (Hpakant) ខណៈរបាយការណ៍ដំបូង បង្ហាញ ថា ជនស៊ីវិលជាង១០០នាក់ អាចរងផលប៉ះពាល់ ដោយសារការទម្លាក់គ្រាប់បែក។
ទោះជាយ៉ាងណា អ្នកនាំពាក្យ របបយោធាមីយ៉ាន់ម៉ា មិនបានឆ្លើយតប ជុំវិញការសុំអត្ថាធិប្បាយណាមួយ ពាក់ព័ន្ធនឹងការវាយប្រហារនេះឡើយ៕