សកម្មភាពជួបជុំគ្នាតវ៉ាជុំវិញការសម្លាប់អ្នកកាសែតប៉ាគីស្ថាននៅប្រទេសកេនយ៉ា

សកម្មភាពជួបជុំគ្នាតវ៉ាជុំវិញការសម្លាប់អ្នកកាសែតប៉ាគីស្ថាននៅប្រទេសកេនយ៉ា

អ្នកកាសែតរាប់សិបនាក់បានប្រមូលផ្តុំគ្នានៅទីក្រុងអ៊ីស្លាម៉ាបាដជុំវិញករណីសម្លាប់អ្នកកាសែតជាន់ខ្ពស់របស់ប្រទេសប៉ាគីស្ថានម្នាក់ដោយក្រុមប៉ូលីសនៅក្នុងប្រទេសកេនយ៉ា បន្ទាប់ពីរថយន្តដែលរូបលោកបានបើកបរក្នុងល្បឿនលឿនមិនអាចបញ្ឈប់បាននៅលើផ្លូវដែលគេបានបិទនៅក្បែរទីក្រុងណៃរ៉ូប៊ី។ ប៉ូលីសកេនយ៉ាបានសម្តែងការសោកស្តាយចំពោះឧប្បត្តិហេតុនេះដោយនិយាយថាវាជាករណីនៃការកំណត់”អត្តសញ្ញាណខុស” អំឡុងពេលដែលមានការស្វែងរករថយន្តស្រដៀងគ្នានេះ ពាក់ព័ន្ធនឹងករណីចាប់ពង្រត់កុមារក្នុងប្រទេស។ លោក Arshad Sharif អាយុ 50 ឆ្នាំបានចាកចេញពីប្រទេសប៉ាគីស្ថានក្នុងខែកក្កដា ដើម្បីចៀសវាងការចាប់ខ្លួនជុំវិញការរិះគន់យោធាដ៏មានឥទ្ធិពលរបស់ប្រទេសអាស៊ីខាងត្បូង។

លោកក៏ជាអ្នករិះគន់រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Shahbaz Sharif របស់ប្រទេសកេនយ៉ាដែលលោកធ្លាប់បាននិយាយម្តងហើយម្តងទៀតថា៖ លោកជឿជាក់លើសេរីភាពសារព័ត៌មានក្នុងអាជីពរបស់លោក៕

អត្ថបទដែលជាប់ទាក់ទង