UN ថ្កោលទោស Twitter ខណៈសហភាពអ៊ឺរ៉ុប គំរា.មដាក់ទ.ណ្ឌកម្មជុំវិញផ្អាកគណនីអ្នកកាសែតជាច្រើន

អង្គការសហប្រជាជាតិ និង​សហភាព​អ៊ឺ​រ៉ុ​ប​បាន​ថ្កោលទោស​ការ​សម្រេចចិត្ត​របស់​ក្រុមហ៊ុន Twitter ក្នុង​ការ​ផ្អាក​ដំណើរការ​គណនី​របស់​អ្នកកាសែត​ជា​ច្រើន ដោយ​ក្នុង​នោះ​មាន​អ្នកកាសែត​មក​ពី​សារព័ត៌មាន The New York Times, CNN និង The Washington Post​។

អង្គការសហប្រជាជាតិ​បាន​បង្ហោះ​សារ​នៅ​លើ Twitter ដូច្នេះ​ថា សេរីភាព​សារព័ត៌មាន​មិនមែន​ជា​របស់​ក្មេង​លេង​ទេ ខណៈ​សហភាព​អ៊ឺ​រ៉ុ​ប​បាន​គំ​រា​.​ម​ដាក់​ទណ្ឌកម្ម​លើ Twitter​។

អ្នកនាំពាក្យ​របស់ Twitter បាន​ប្រាប់​គេ​ទំព័រ​ព័ត៌មាន​បច្ចេកវិទ្យា​អា​មេ​រិ​កថា ការ​ផ្អាក​ដំណើរការ​គណនី​ទាំងនោះ​ទាក់ទង​នឹង​ការ​ឡាយ​ចែ​ល​រំលែក​ពី​ទិន្នន័យ​ទីតាំង​។

លោកស្រី Melissa Fleming អគ្គលេខាធិការ​រង​នៃ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ទំនាក់ទំនង​ពិភពលោក​បាន​និយាយ​ថា លោកស្រី​មានការ​ខ្វាយខ្វល់​យ៉ាង​ខ្លាំង​ចំពោះ​របាយការណ៍​ដែល​ថា​អ្នក​សារព័ត៌មាន​កំពុង​ត្រូវ​បាន​ព្យួរ «​តាម​អំពើ​ចិត្ត​» ពី Twitter ។

លោកស្រី​ថ្លែង​ថា «​សេរីភាព​សារព័ត៌មាន​មិនមែន​ជា​របស់​ក្មេង​លេង​ទេ​។ សេរីភាព​សារព័ត៌មាន​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សង្គម​ប្រជាធិបតេយ្យ និង​ជា​ឧបករណ៍​សំខាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​មិន​ពិត​ដែល​បង្ក​គ្រោះថ្នាក់»​។

កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ ស្នងការ​សហភាព​អ៊ឺ​រ៉ុ​ប​លោកស្រី Vera Jourova បាន​គំ​រា​.​ម​ដាក់​ទណ្ឌកម្ម​លើ Twitter ក្រោម​ច្បាប់​សេវាកម្ម​ឌី​ជី​ថ​ល​របស់​អ៊ឺ​រ៉ុ​ប ដោយ​លោកស្រី​ទាមទារ​ឱ្យ​គោរព​សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​ជា​មូលដ្ឋាន​។

លោកស្រី​បន្ថែម​ថា «Elon Musk គួរតែ​ដឹង​អំពី​រឿង​នោះ​។ មាន​បន្ទាត់​ក្រហម ហើយ​ទណ្ឌកម្ម​នឹង​មាន​ក្នុង​ពេល​ឆាប់​ៗ​នេះ​»​។

សូម​បញ្ជាក់​ថា ឆ្លើយ​តប​ទៅ​នឹង​ការ​ផ្អាក​ដំណើរការ​គណនី​របស់​អ្នកកាសែត​ទាំងនោះ លោក Elon Musk បាន​បង្ហោះ​សារ​ដូច្នេះ​ថា «​ច្បាប់​ផ្សព្វផ្សាយ​ព័ត៌មាន​ឯកជន​អនុវត្ត​ចំពោះ​អ្នកកាសែត​ដូច​ទៅ​នឹង​អ្នក​ផ្សេង​រាល់គ្នា​ដែរ​»។ ការ​ថ្លែង​របស់​លោក​ចង់​សំដៅ​ទៅ​លើ​ច្បាប់​របស់ Twitter ដែល​ហាមប្រាម​ការ​ចែកចាយ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​នរណា​ម្នាក់​។

លោក​បញ្ជាក់​ថា «​ការ​រិះគន់​ខ្ញុំ​ពេញ​មួយ​ថ្ងៃជា​រឿង​ល្អ ប៉ុន្តែ​ការ​បង្ហាញ​ពី​ទីតាំង​ពិតប្រាកដ​របស់ខ្ញុំ និង​ការ​បង្ក​គ្រោះថ្នាក់​ដល់​គ្រួសារ​ខ្ញុំ​ជា​រឿង​មិនល្អ​ទេ»​។

គណនី​មួយ​ដែល​ត្រូវ​បាន​ផ្អាក​ដំណើរការ​ដោយ Twitter ឈ្មោះ @elonjet ដែល​ជា​គណនី​តាមដាន​យន្តហោះ​ឯកជន​របស់​លោក Elon Musk ក្នុង​ពេលវេលា​ជាក់ស្តែង​៕ (​យោង​តាម​ប្រភព​៖ BBC)

 

អត្ថបទដែលជាប់ទាក់ទង