កូរ៉េខាងជើងនឹងបាញ់មីស៊ីលបន្ថែមទៀត បើសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង មិនបញ្ឈប់សកម្មភាព សមយុទ្ធរួមគ្នានោះទេ…

(កូរ៉េខាងជើង) កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងចំនួនពីរគ្រាប់ ចូលទៅក្នុងដែនទឹកនៃឆ្នេរសមុទ្រភាគខាងកើត នៃឧបទ្វីបកូរ៉េកាលពីព្រឹកថ្ងៃចន្ទនេះ ហើយប្អូនស្រីរបស់មេដឹកនាំគីម ជុងអ៊ុន បានព្រមានថានឹងកើតមានបន្ថែមទៀត លុះត្រាតែសហរដ្ឋអាមេរិកបញ្ឈប់ការធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង។

លោក Kim Yo Jong ដែលជាមន្ត្រីកំពូលម្នាក់របស់ប្រទេស បាននិយាយថា “ភាពញឹកញាប់នៃការប្រើប្រាស់មហា សមុទ្រប៉ាស៊ីហ្វិក ជាជួរបាញ់ប្រហាររបស់យើង “​ អាស្រ័យលើសកម្មភាពរបស់យោធាអាមេរិក ” នេះបើយោងតាម សេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េ  ( KCNA) ។

គួរបញ្ជាក់ថាៈ ការសាកល្បងកាំជ្រួចកាលពីព្រឹកថ្ងៃច័ន្ទនេះ គឺជាលើកទីពីរក្នុងរយៈ ពេលបីថ្ងៃ ដែលទីក្រុងព្យុងយ៉ាងបាន បាញ់បង្ហោះ កាំជ្រួចឆ្លងទ្វីប (ICBM) កាលពីថ្ងៃសៅរ៍ ដែលជាការសាកល្បងលើកទីបីរបស់ខ្លួនក្នុងរយៈពេលតិច ជាងមួយឆ្នាំ។

សហរដ្ឋអាមេរិកបានឆ្លើយតបទៅនឹងការបាញ់បង្ហោះនោះ ដោយធ្វើសមយុទ្ធដាច់ដោយឡែកជាមួយកូរ៉េខាងត្បូង និងជប៉ុនកាលពីថ្ងៃអាទិត្យ ដែលជាទង្វើដែលកូរ៉េខាងជើងចាត់ទុកថាជាការបង្កហេតុ លើសមយុទ្ធនុយក្លេអ៊ែរដែលបាន គ្រោងទុករវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនៅឯមន្ទីរប៉ង់តាហ្គោនក្នុងសប្តាហ៍នេះ។ សម្ព័ន្ធមិត្តក៏ត្រូវបាន គេរំពឹងថានឹងធ្វើសមយុទ្ធយោធានៅខែក្រោយនៅឧបទ្វីបកូរ៉េ។

ប្រទេសកូរ៉េខាងជើងបានព្រមានកាលពីថ្ងៃសុក្រអំពី “ការឆ្លើយតបខ្លាំងដែលមិនធ្លាប់មានពីមុនមក” ចំពោះសមយុទ្ធទាំងនោះ ប្រសិនបើពួកគេដំណើរការទៅមុខ។

ក្រសួងការពារជាតិជប៉ុនបានប៉ាន់ប្រមាណថា កាំជ្រួចទាំងពីរត្រូវបានបាញ់កាលពីព្រឹកថ្ងៃចន្ទនេះ នៅវេលាម៉ោងប្រហែល 7:00 ព្រឹកម៉ោងក្នុងស្រុក ហើយបានធ្លាក់ចូលទៅក្នុងសមុទ្រជប៉ុន ឬហៅថា “ភាគខាងកើតនៃឧបទ្វីបកូរ៉េ នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន”។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាំជ្រួចទីមួយបានហោះបានចម្ងាយប្រហែល 400 គីឡូម៉ែត្រ (248 ម៉ាយ) នៅរយៈកម្ពស់អតិបរមាប្រហែល 100 គីឡូម៉ែត្រ (62 ម៉ាយ) ខណៈដែលកាំជ្រួចទីពីរត្រូវបានបាញ់ប្រហែល 10 នាទីក្រោយមកនៅរយៈកម្ពស់អតិបរមាប្រហែល 50 គីឡូម៉ែត្រ (31 ម៉ាយ) ហោះហើរប្រហែល 350 គីឡូម៉ែត្រ (217 ម៉ាយ) ។

កូរ៉េខាងជើងបានទទួលស្គាល់ការបាញ់បង្ហោះកាលព្រឹកមិញនេះ ដោយហៅវាថាជា “សមយុទ្ធបាញ់គ្រាប់រ៉ុក្កែតច្រើនលើសលុប ដែលជាមធ្យោបាយនៃការវាយប្រហារនុយក្លេអ៊ែរបែបយុទ្ធសាស្ត្រ”។

KCNA បាននិយាយថា ប្រទេសនេះបានបាញ់គ្រាប់រ៉ុក្កែតចំរុះ ៦០០ មីល្លីម៉ែត្រចំនួនពីរគ្រាប់ (MRL) ជាហេតុធ្វើឲ្យកូរ៉េខាងត្បូងចាត់ទុកគ្រាប់រ៉ុក្កែតចម្រុះធំជាង ៦០០ មីលីម៉ែត្រជាមីស៊ីលផ្លោង៕

អត្ថបទដែលជាប់ទាក់ទង