អគារសិក្សា១ខ្នងមាន៣បន្ទប់សាសង់អំពីឈេីប្រក់ក្បឿង ត្រូវបានសម្ពោធដាក់ឱ្យប្រេីជាផ្លូវការ…!!

អគារសិក្សា១ខ្នងមាន៣បន្ទប់និងសមិទ្ធផលនានាក្នុងបឋមសិក្សា កែ ឌឿកត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ…!!                                             ខេត្តក្រចេះ ៖ នាព្រឹក ថ្ងៃចន្ទ ៨កេីត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម  វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ អញ្ជេីញសម្ពោធដាក់ប្រេីប្រាស់ជាផ្លូវការនូវអគារសិក្សាកែ ឌឿក ត្រពាំងឫស្សី សង់អំពីឈេីប្រក់ក្បឿង មាន៣បន្ទប់ ស្ថិតនៅភូមិថ្មគ្រែលេី ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ                                                        ពិធីដោយមានការចូលរួមពីឯកឧត្តម លោក ជំទាវជាអភិបាលរងនៃគណៈអភិបាលខេត្ត លោក លោកស្រីអភិបាលនៃគណៈអភិបាលស្រុក , លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្ត,លោកមេបញ្ជាការ មេបញ្ជារងនៃកងកម្លាំងទាំងបីប្រភេទ, រួមនិងព្រះសង្ឃ លោក តា លោកយាយ បងប្អូនប្រជាពលរដ្ឋ ក្មួយៗសិស្សានុសិស្ស ជាង៥៥០នាក់                                  ជាមួយគ្នានេះ លោក យិន វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកចិត្របុរី អញ្ជេីញឡេីងធ្វេីគារវៈកិច្ចស្វាគមន៏ និងធ្វេីរបាយការណ៍សង្ខេប ជូនគណៈអធិបតី និងអង្គពិធីទាំងមូលស្តីអំពីស្ថានភាពរួមនៅស្រុកចិត្របុរី ខេត្តក្រចេះ ៖  ស្រុកចិត្របុរីមាន១០ឃុំ ភូមិរដ្ឋបាលមាន ៦៩ភូមិនិង ភូមិឧបសម័ន្ធមាន ៨ភូមិ ប្រជាពលរដ្ឋសរុប ១៧.២១២គ្រួសារ ។                                                                គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ ប្រជាពលរដ្ឋបានទទួលចាក់វ៉ាក់សាំង ពីដូសទី១ សរុបមានចំនួន ៥៨.៧៣០នាក់  ស្មេី ៧៨ % ។                                       ដូសទី២ សរុបមានចំនួន ៥១.៣១៨ នាក់  ស្មេី៨៧% ។  ដូសទី៣ សរុបមានចំនួន ២៥.២៥៤នាក់ ស្មេី ៤៩%។  ដូសទី៤ មានចំនួន១០.៦០៨នាក់ ស្មេី៤២% ។                                            ដូសទី៥ មានចំនួន ៣.៤៥៩នាក់ ស្មេី ៣៣% និង ដូសទី៦ មានចំនួន ៤៨២ នាក់ ស្មេនិង ១%បេីធៀបនិងដូសទី៥ ។  -វិស័យកសិកម្ម    ដំណាំស្រូវ រដូវវស្សា ស្រុកចិត្របុរីអនុវត្តបាន ក្នងឆ្នាំ២០២ សរុប ៧.៩៥៨ ហិកតា ផែនការ៨.៧០០ហ.ត ស្មេីនិង៩១%។  បានទិន្នផល ២.៧៩៦គីឡូក្រាម/ ១ហ.ត  សរុបបរិមាណផល ២២.២៥០តោន។        ដំណាំស្រូវរដូវប្រាំង ៖ អនុវត្តដាំដុះ ២.៦៧៩ហ.ត នៃែផនការ ២.៧០០ ហ.ត ស្មេី៩៩% ។ គិតជាទិន្នផល ៤.៤៩៧ គ.ក/១ហ.ត សរុបបរិមាណផល ១១.៧៧៩ តោន ។                                               លោក យិន វណ្ណៈ គណៈអភិបាលស្រុក បានរាយការ គិតក្នុងការ ចំណាយលេីការងារសាងសង់ ទាំងអស់សរុបជាទឹកប្រាស់អស់ ៖ ១៦៣.៦៧៦.០០០រៀល ។                     ដោយទទួលបានរបាយការណ៍ របស់ លោក យិន វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកចិត្របុរី  ឯកឧត្តម វ៉ា ថន អភិបាល ខេត្តមានសាសន៏ សំណេះសំណាល និងអរគុណ ដល់ ថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងពុកម៉ែ បងប្អូន លោកគ្រូ  អ្នកដែលបានអញ្ជេីញមកចូលរួមពិធីនាឱកាសនេះ ពិសេសសព្វបុរសជនដែលបានជួយឧបត្ថម្ភគាំទ្រក្នុងការងារ សាងសង់នូវសមិទ្ធផលទាំងអស់នេះសម្រេចបានលទ្ធផលប្រកបដោយជោគជ័យត្រចះត្រចង់ នឹងសម្ពោធដាក់ឱ្យប្រេីប្រាស់នាឱកាសនេះ ។  ឯកឧត្តម បន្តថា ៖ ដោយឈរលេីប្រទេសមានសុខ សន្តិភាព និងស្ថិរភាព នយោបាយរឹងមាំ បងប្អូនប្រជាពលរដ្ឋ មានសេរីភាពពេញលេញក្នុងដេីរហេីរ ប្រកបមុខរបរកទទួលទាននៅគ្រប់ទីកន្លែង ដោយពុំបារម្មណ៏ ពីអសន្តិសុខឡេីយ ។ ទាំងនេះហេីយគឺនយោបាយឈ្នះ ឈ្នះគឺយេីងឈ្នះទាំងអស់គ្នា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ សែន និងឥស្សរៈជនទាំងអស់របស់គណបក្សប្រជាជនកម្ពុជា បានដឹកនាំកែប្រែប្រទេសពីបាតដៃទទេ រហូតមកដល់បច្ចប្បន្នមានការអភិវឌ្ឍន៏លេីគ្រប់វិស័យទាំងហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត ។ ជាថ្មីម្តងទៀត ឯកឧត្តម  វ៉ា ថន គណៈអភិបាលខេត្ត ស្វាគមន៏ សូមបងប្អូនបន្តសហការគ្នាល្អបន្តទៀតដីម្បីអភិវឌ្ឍមូលដ្ឋាន និងសហគមន៏យេីងកាន់តែរីកចម្រេីនបន្ថែមទៀត ជាក់ស្តែងដូចសមិទ្ធផលនាពេលនេះ  បានកេីតឡេីងដោយកម្លាំងសាមគ្គី របស់ពុកម៉ែ បងប្អូន                                                                          លេីសពីនេះ ឯកឧត្តម បានអំពាវនាវ សូមពុក ម៉ែ បងប្អូនយេីងទាំងអស់គ្នា បន្តទៅទទួលចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូសតាមគោលការរបស់ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលបានដាក់ចេញ ដេីម្បីបន្តភាពសមនៅក្នុងខ្លួនយេីង  និងចូលរួមអនុវត្តឱ្យខ្ជាប់ខ្ជួន នូវចរាចរណ៏ជេីងគោកទាំងអស់គ្នាដេីម្បលប់បំបាត់នូវគ្រោះថ្នាក់ ចរាចរណ៍កេីតឡេីងជាយថាហេតុដល់ជីវិតខ្លួនឯង និងជីវិតអ្នកដទៃ។  ហេីយបន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បន្តទៀត ដែល នឹងខិតជិតមកដល់  មានសម្តេច តេជោ សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តីដឹកនាំប្រទេសនាពេលបច្ចប្បន្ន ។ជាចុងបញ្ជប់  ឯកឧត្តម  ក៍មានវត្ថុអានុស្សារីយ៍ផ្តល់ប័ណ្ណសសេីរ ៣៦នាក់និងផ្តល់ជូនក្រណាត់ស  ម្នាក់១ដុំដល់លោកតា លោកយាយនិងសារ៉ុងជូន ពុកម៉ែ បងប្អូន ម្នាក់ ១ផងដែរ ហេីយនិងសិស្សានុសិស្សសៀវភៅម្នាក់២ក្បាល និងប៊ិច១ដេីមហេីយថវិកាមួយចំនួន ៕  ដោយ ស៊ាន ច័ន្ទដា

អត្ថបទដែលជាប់ទាក់ទង