រុស្ស៊ីចោទអ៊ុយក្រែនពីការវាយប្រហារឆ្លងព្រំដែននៅ Bryansk
ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយថា រុស្ស៊ីត្រូវបានវាយប្រហារដោយ “ការវាយប្រហារភេរវកម្ម” នៅក្នុងតំបន់ Bryansk ភាគខាងត្បូងជាប់ព្រំដែនអ៊ុយក្រែន ហើយបានប្តេជ្ញាថានឹងកំទេចនូវអ្វីដែលលោកបាននិយាយថា ជាក្រុមបំផ្លិចបំផ្លាញអ៊ុយក្រែន ដែលបានបាញ់ទៅលើជនស៊ីវិល។
ទីក្រុងមូស្គូបាននិយាយថា ជនជាតិអ៊ុយក្រែនបានឆ្លងកាត់ព្រំដែន ដោយបានបាញ់ទៅលើរថយន្ត សម្លាប់មនុស្សម្នាក់ និងរបួសកុមារ និងចាប់ជាចំណាប់ខ្មាំងនៅក្នុងហាងមួយ។
សេវាសន្តិសុខ FSB របស់រុស្ស៊ីបាននិយាយថា “អ្នកជាតិនិយមអ៊ុយក្រែន” ត្រូវបានរុញច្រានត្រឡប់មកវិញនៅព្រំដែនអ៊ុយក្រែន។ FSB ក្នុងស្រុកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីថា “ដើម្បីជៀសវាងការស្លាប់ និងរបួសរបស់ជនស៊ីវិល និងការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល សត្រូវត្រូវបានរុញចូលទៅក្នុងទឹកដីអ៊ុយក្រែន”។ FSB បានបន្ថែមថា ក្រុមនេះត្រូវបានកំណត់គោលដៅជាមួយនឹង “ការវាយប្រហារដោយកាំភ្លើងធំ”។ វាបាននិយាយថា គ្រឿងផ្ទុះជាច្រើនត្រូវបានរកឃើញ ហើយការដោះមីនកំពុងកើតឡើង។
ងាកមកអ៊ុយក្រែនឯណ្ណេះវិញ បានចោទរុស្ស៊ីពីបទបង្ករឿងមិនពិត ប៉ុន្តែក៏ទំនងជាបង្ហាញថាទម្រង់ប្រតិបត្តិការមួយចំនួនពិតជាត្រូវបានអនុវត្តដោយភាគីប្រឆាំងរដ្ឋាភិបាលរុស្ស៊ី។ ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy លោក Mykhailo Podolyak បាននិយាយនៅលើ Twitter ថា “រឿងរ៉ាវអំពីក្រុមបំផ្លិចបំផ្លាញអ៊ុយក្រែននៅក្នុង សហព័ន្ធរុស្ស៊ី គឺជាការបង្កហេតុដោយចាស់គម្រិល”។
ចំពេលមានសេចក្តីរាយការណ៍អំពីការបាញ់ផ្លោង និងការបំផ្លិចបំផ្លាញជាបណ្តើរៗ តំបន់ព្រំដែនរបស់រុស្ស៊ីកាន់តែប្រែប្រួលចាប់តាំងពីទីក្រុងមូស្គូបានលុកលុយអ៊ុយក្រែនកាលពីមួយឆ្នាំមុន នៅក្នុងអ្វីដែលគេហៅថា “ប្រតិបត្តិការយោធាពិសេស”។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍លោកពូទីនបាននិយាយថា “ អ៊ុយក្រែននឹងមិនសម្រេចបានអ្វីទាំងអស់ យើងនឹងកម្ទេចពួកគេ ”៕