ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញក្រុងពាលី នៅទីតាំងមន្ទីពេទ្យបង្អែកស្រុកក្រូចឆ្មារ
( ត្បូងឃ្មុំ )
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណ:អភិបាលខេត្តត្បូងឃ្មុំ និងថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត អញ្ជើញក្រុងពាលី នៅក្នុងមន្ទីពេទ្យបង្អែកស្រុកក្រូចឆ្មារ ដើម្បីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ៣ ខែមេសា ឆ្មាំ ២ផ២៣ ព្រឹកនេះ ។
ពិធីក្រុងពាលីនេះ ធ្វើឡើងនារសៀលថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៣ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ស្ថិតក្នុងភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
ក្រោមគោលនយោបាយលើកកម្ពស់ សេវាសុខភាពសាធារណៈ ឱ្យកាន់តែល្អប្រសើរ របសើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃយើង បាននិងកំពុងធ្វើទំនើបកម្ម ទាំងការព្យាបាល និងបរិក្ខារពេទ្យ នៅតាមមន្ទីរពេទ្យជាច្រើននៅកម្ពុជា ។
ពាក់ព័ន្ធសមិទ្ធិផលថ្មីធំស្កឹមស្កៃ លើវិស័យសុខាភិបាលនេះ ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ពិសេសក្នុងស្រុកក្រូចឆ្មារ បានបង្ហាញអារម្មណ៍សប្បាយរីករាយ ចំពោះការទទួលបានសេវាសុខាភិបាល កម្រិតស្តង់ដារខ្ពស់ សម្ភារៈទំនើប និងក្រុមគ្រូពេទ្យជំនាញៗ មកព្យាបាល ដោយមានទីតាំងនៅកៀកជិតនឹងផ្ទះរបស់បងប្អូន ជួយកាត់បន្ថយថវិកា និងពេលវេលា ក្នុងការធ្វើដំណើរ និងពិនិត្យព្យាបាល ក្រោមការគិតគូរបំផុត ពីសំណាក់សម្តេចតេជោហ៊ុនសែន ក្រោមម្លប់សន្តិភាព នៃកម្ពុជា ។
ហើយមន្ទីរពេទ្យបង្អែកថ្មី ដែលសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការនេះ មានអគារធំៗចំនួន ២ ដែលចាប់ផ្ដើមបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០ មានកម្ពស់ ៤ ជាន់ ស្មើ ១៥,១០ ម៉ែត្រ រួមមានជាន់ផ្ទាល់ដី ជាន់ទី ១ ជាន់ទី ២ ជាន់ទី ៣ ដែលសាងសង់ក្នុងទីតាំងមន្ទីរពេទ្យបង្អែកចាស់ ចំណាយថវិការដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ដឹកនាំការសាងសង់ដោយ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ៕ សុខ ផន