លោក ឌី វិជ្ជា ស្នេីស្នងការនគរបាលរាជធានី-ខេត្ត តាមដានមុខសញ្ញាក្រុមឧក្រិដ្ឋជនម៉ូតូធំ ដែលកំពុងរស់នៅទឹកដីកម្ពុជា
លោក ឌី វិជ្ជា ស្នេីស្នងការនគរបាលរាជធានី-ខេត្ត តាមដានមុខសញ្ញាក្រុមឧក្រិដ្ឋជនម៉ូតូធំ ដែលកំពុងរស់នៅទឹកដីកម្ពុជា
ភ្នំពេញ៖ នគរបាលប្រទេសនូវែលសេឡង់ បានផ្ដល់ដំណឹងជូន នគរបាលសហព័ន្ធអូស្ត្រាលី មកថា សមាជិកក្រុមឧក្រិដ្ឋជនម៉ូតូធំ Head Hunters Motorcycle Club ដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀន និង បទល្មើសខុសច្បាប់ជាច្រើន ដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា ចំនួន ០៥ រូប។ នេះបេីយោងតាមលិខិតលេខ ១១៤របក/២៣ ចុះថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២៣ ដឹកនាំដោយលោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបក្រុមម៉ូតូធំ។
លោក ឌី វិជ្ជា ស្នេីទៅកាន់ស្នងការនគរបាលរាជធានី-ខេត្ត ត្រូវរាយការណ៍ព័ត៌មានជូនថ្នាក់លេីបេីឃេីញមុខសញ្ញាក្រុមឧក្រិដ្ឋជនម៉ូតូធំ កំពុងរស់នៅលេីទឹកដីនៃខេត្តសាម៉ីរបស់ខ្លួន។ សមាជិកក្រុមឧក្រិដ្ឋជនម៉ូតូធំ Head Hunters Motorcycle Club ដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀន និង បទល្មើសខុសច្បាប់ជាច្រើន ដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា ចំនួន ០៥ រូប ដូចខាងក្រោម៖
១. ឈ្មោះ Elias Richard Robert GAITAL ភេទប្រុស ជនជាតិនូវែលសេឡង់ ថ្ងៃកំណើត ២០/០៧/ ១៩៩១ លិខិតឆ្លងដែនលេខ LM768142 ។
២.ឈ្មោះ Tau Te DALY ភេទប្រុស សញ្ជាតិនូវែលសេឡង់ ថ្ងៃកំណើត ០៤/០៩/១៩៩៨ លិខិតឆ្លងដែន លេខ RA166496 ។
៣. ឈ្មោះ Zion Sylvester LEOTA ភេទប្រុស សញ្ជាតិនូវែលសេឡង់ ថ្ងៃកំណើត ២៩/១១/១៩៨៧ លិខិតឆ្លងដែនលេខ LM937554។
៤. ឈ្មោះ Gordon Taiyeng HuAVAA ភេទប្រុស សញ្ចាតិនូវែលសេឡង់ ថ្ងៃកំណើត ១១/០៥/១៩៩៧ លិខិតឆ្លងដែនលេខ ( RA4341 12។
៥. ឈ្មោះ Keleml Ses PALLI NIUE SIATIU ភេទប្រុស សញ្ជាតិនូវែលសេឡង់ ថ្ងៃកំណើត ០៩/០១/ ១៩៩៥ លិខិតឆ្លងដែនលេខ RA538720។
សូមបញ្ជាក់ថា សមាជិកក្រុមឧក្រិដ្ឋជនម៉ូតូធំ Head Hunters Motorcycle Club ដែលកំពុងតែរស់នៅប្រទេសកម្ពុជា ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន និង បទល្មើសខុសច្បាប់ជាច្រេីនផ្សេងទៀត៕