សូមអបអរសាទរដល់គណៈកម្មាធិការ និងអង្គការចាត់តាំងគណបក្សប្រជាជនកម្ពុជា ស្រុកចំការលើ ខេត្តកំពង់ចាម
សូមអបអរសាទរដល់គណៈកម្មាធិការ និងអង្គការចាត់តាំងគណបក្សប្រជាជនកម្ពុជា ស្រុកចំការលើ ខេត្តកំពង់ចាម
ទាំងអស់ ចំពោះការទទួលបានអគារទីស្នាក់ការគណបក្សថ្មី ដែលបានដាក់សម្ពោធឱ្យប្រើប្រាស់ក្រោមអធិបតីភាព ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម នាថ្ងៃនេះ។
កន្លងទៅអគារទីស្នាក់ការគណបក្សចាស់ ជាសំណង់ចាស់តាំងពីយូរមកហើយ និងមានសភាពតូចចង្អៀត មិនអាចឆ្លើយតបទៅនឹងតម្រូវការ និងភាពចាំបាច់ក្នុងការបំពេញការងារ និងពង្រឹងសកម្មភាពគណបក្ស។
ស្ថាបត្យកម្មនៃសំណង់អគារថ្មីដែលសម្ពោធថ្ងៃនេះ បានសាងសង់ឡើងដោយច្របាច់បញ្ចូលគ្នានូវក្បាច់រចនាបថខ្មែរបែបបុរាណ និងទំនើប។ វត្តមាននៃអគារនេះ ក៏ជាការបង្ហាញឱ្យឃើញពីភាពរឹងមាំ និងជានិមិត្តរូបនៃការរួបរួមសាមគ្គីភាព និងភាពរុងរឿងដ៏អស្ចារ្យរបស់គណបក្សប្រជាជនកម្ពុជា ដែលជាបង្អែកមិនអាចខ្វះបានសម្រាប់ជាតិ និងប្រជាជនកម្ពុជាតាំងពីអតីតកាល បច្ចុប្បន្ន និងទៅអនាគតកាលផងដែរ។
ម្យ៉ាងទៀតអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាថ្មីនេះ នឹងក្លាយទៅអគារពហុបំណង ដែលយើងអាចប្រេីប្រាស់បានទាំងការងារគណបក្ស និងការងារសង្គម។
ជាទីបញ្ចប់ សូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមជួយគាំទ្រដល់សកម្មភាពការងារគណបក្សជាប្រចាំ។
សូមថ្លែងអំណរគុណដល់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចំការលើ និងអង្គការចាត់តាំងគណបក្សនៅស្រុកចំការលើទាំងអស់ ដែលបានលះបង់ទាំងពេលវេលា ធនធានថវិកា និងកម្លាំងកាយចិត្ត ដើម្បីជួយដល់បងប្អូន ពូមីង អ៊ុំ ប្រជាពលជន នៅមូលដ្ឋាន ជាពិសេសការអភិវឌ្ឍក្នុងភូមិឃុំ។