លោក សោ សាវឿន អនុប្រធានក្រុមជនបង្គោលយុវជនថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់ចុះជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋជួបការលំបាកតាមខ្នងផ្ទះចំនួន៤០គ្រួសារ
កំពង់ចាម ព្រឹកថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២៣ លោក សោ សាវឿន អនុប្រធានក្រុមជនបង្គោលយុវជនថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានក្រុមការងារចុះជួយឃុំព្រែកកក់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានទី១ ក្រុមការងារគណៈបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកស្ទឹងត្រង់ និងចំការលើ និងសហការី ព្រមទាំងគណបក្សមូលដ្ឋានឃុំ បានចុះជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋជួបការលំបាកតាមខ្នងផ្ទះចំនួន៤០គ្រួសារ ដែលមានចំនួន០៨ភូមិ មានភូមិអណ្តូងស្វាយ ភូមិអូរប្រាំទី១ ភូមិអូរប្រាំទី២ ភូមិព្រះ ភូមិទួលពោធិ៍ ភូមិមាឃ៣ ភូមិ៥៦ និងភូមិព្រែកបារាំង ស្ថិតក្នុងឃុំព្រែកកក់។
លោក សោ សាវឿន អនុប្រធានក្រុមជនបង្គោលយុវជនថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានក្រុមការងារចុះជួយឃុំព្រែកកក់បាននាំយកអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានទី១ ក្រុមការងារគណៈបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកស្ទឹងត្រង់ ចែកជូនដល់ប្រជាពលរដ្ឋជួបការលំបាកដែលក្នុងមួយគ្រួសារៗទទួលបាន :អង្ករ២៥Kg មី០១កេស ធំ
ថវិកា៥០,០០០រៀល។បានឧបត្ថម្ភដល់ស្ត្រីម្នាក់ដែលជួបការលំបាក សម្រាប់ជួសជុលផ្ទះ ថវិកាចំនួន ២៤០,០០០រៀល ។ពិសី