ខេត្តត្បូងឃ្មុំ ចូលឆ្នាំខ្មែររយ:ពេល ៣ ថ្ងៃទទួលបានភ្ញៀវទេសចរណ៍ជិតកន្លះលាន នាក់

( ត្បូងឃ្មុំ ): ខេត្តត្បូងឃ្មុំទទួលបានភ្ញៀវទេសចរណ៍ប្រម៉ាណជាជិតកន្លះលាននាក់ ក្នុងពិធីចូលឆ្នាំថ្មីប្រពៃណីយ៍ជាតិ ឆ្នាំថោះបញ្ចស័ក ព.ស ២៥៦៧ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៣ នេះ នេះបើតាមការឲ្យដឹងពីលោក អឿន ឬទ្ធិ ប្រធានមន្ទីរទេសចរណ៍ខេត្ត នាល្ងាចថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៣ ។
លោក អឿន ឬទ្ធិ បានបញ្ជាក់ឲ្យដឹងថា ថ្ងៃចូលឆ្នាំដំបូង គឺថ្ងៃទី ១៤ ខែមេសា នៅតាមរម្យនីយដ្ឋាននានា មានភ្ញៀវ ទេសចរណ៍ចំនួន ៣០.៥៦៩ មាក់ នៅថ្ងៃចូលឆ្នាំទី ២ គឺថ្ងៃទី ១៥ ខែមេសា មានភ្ញៀវទេសចថណ៍ចំនួន ១២១.២២០ នាក់ និងថ្ងៃចូលឆ្នាំទី ៣ គឺថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៣ មានភ្ញៀវទេសចរណ៍ចំនួន ២៨៤.៣៧០ នាក់ សរ៉ុបទាំង ៣ ថ្ងៃនេះ ខេត្តត្បូងឃ្មុំទទួលបានភ្ញៀវទេសចរណ៍មកកម្សាន្តតាមតំបន់រមណីយដ្ឋាននានា សរុបប្រមាណ ៤៥២.៧៥៩ នាក់ ស្រី ២៦០.៣៣៨ នាក់ ភ្ញៀវបរទេសសរុប ១៦ នាក់ ស្រី ៦ នាក់ បើប្រៀបធៀបឆ្នាំ ២០២២ មានភ្ញៀវសរុប ៦៨,១៩០ នាក់ មានការកើនឡើងចំនួន ៥៦៣.៩៦% ។

លោកប្រធានមន្ទីរទេសចរណ៍ខត្តបន្តថា ដោយសារឆ្នាំនេះ មានឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានរៀបចំព្រឹត្តការណ៍សង្រ្កាន្តច្រើន ដូចជា តន្រ្តីខ្នាតធំ មានភូមិត្រជាក់ វាយក្អម ទាញព្រ័ត្រជាដើម ។

លោក អឿន ឬទ្ធបន្ថែមថា ក្នុងនោះផងដែរមន្រ្តីមន្ទីរទេសចរណ៍ បាន ផ្សព្វផ្សាយសារាចរណែនាំរបស់ក្រសួងទេសចរណ៍ ស្តីអំពីការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផលមាសបៃតង នៃសេវាកម្មទេសចរណ៍ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ បានសហការជាមួយរដ្ឋបាលខេត្ត មន្ទីរជំនាញ និងដៃគូពាក់ព័ន្ធ រៀបចំព្រឹត្តិការណ៍សង្ក្រាន្តចូលឆ្នាំ និងកម្មវិធីកម្សាន្តសប្បាយនានាតាមទំនៀមទម្លាប់ប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង