សកម្មភាពដេញថ្លៃសាងសង់ផ្លវបេតុងអាមេចំនួន ២ ខ្សែនៅក្នុងសាលាស្រុកអូរាំងឳ

( ត្បូងឃ្មុំ ):គម្រោងផ្លូវក្រាលបេតុងអាមេ ២ ខ្សែ ដែលជាសមិទ្ធិផល មូលនីធិដើម្បីអភិវឌ្ឍន៍មូលដ្ឋានឃុំ-សង្កាត់ នៅថ្នាក់ក្រោមជាតិ របស់ស្រុកអូរាំងឳ ខេត្តត្បូងឃ្មុំ បានដាក់ឲ្យដេញថ្លៃសាងសង់ហើយនាព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៣ នៅក្នុងសាលាស្រុកអូរាំងឳ ក្រោមការសម្របសម្រួលរបស់លោក សឺង សារីវណ្ឌី នាយកទីចាត់ការផែនការវិនិយោគខេត្តត្បូងឃ្មុំ និងលោក ងួន ប៊ុនណា អភិបាលស្រុកអូរាំងឳ ។

មុនដាក់សំណើរដេញថ្លៃលោក ងួន ប៊ុនណា អភិបាលស្រុកអូរាំងឳ បានមានអនុសាសន៍ថា រាជរដ្ឋាភិបាលបានរង្គាយថវិការ មកឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ ជារៀងរាល់ឆ្នាំ ដើម្បីឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ មានសិទ្ធអំណាច មានភាពជាម្ចាស់ ឬតំណាងក្នុងការសម្រេចចិត្ត ចាត់ចែងថវិការនេះ សម្រាប់អភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធិភាព និងការទទួលខុសត្រូវ ។
ហើយគម្រោងផ្លូវទាំង ២ ខ្សែខាងលើនោះ ទី ១ នៅក្នុងឃុំព្រះធាតុ ផ្លូវបេតុងអាមេប្រវែង ០,២៥ គីឡូម៉ែត្រ តម្លៃដាក់ឲ្យដេញ ១៦៩.៧៩២.៣០០ រៀល ក្រុមហ៊ុន សុធីរាជ អុិនត្រាក់ហ្សិន ដេញបានក្នុងតម្លៃ ៦០.៧៥០.០០០ រៀល និងគម្រោងផ្លូវទី ២ នៅក្នុងឃុំទួលសុភី ផ្លូវបេតុងអាមេប្រវែង ០,២៥ គីឡូម៉ែត្រ តម្លៃដាក់ឲ្យដេញ ១៦៨.៩៨០.៦០០ រៀល ក្រុមហ៊ុន យេន សុីនួន ជាអ្នកដេញបានក្នុងតម្លៃ ៦៥.០០០.០០០ រៀល ។
មហាជនសង្កេតឃើញថា ការដេញថ្លៃខាងលើនេះ មានតម្លាភាព ដោយសេរី និងយុតិធម៌ តាមទីផ្សារសេរី ហើយមានការចុះតម្លៃសំរម្យ អាចទទួលយកបាននឹងធ្វើឲ្យសមិទ្ធិផលខាងលើ មានគុណភាព អាចឲ្យប្រជាពលរដ្ឋអាស្រ័យផល បានយូរអង្វែង ។
ក្រោយប្រកាស់សំណើរដេញថ្លៃរួច លោកអភិបាលស្រុកអូរាំងឳ បានផ្ដាំផ្ញើរដល់ក្រុមហ៊ុនដែលដេញបានគម្រោងយកទៅអនុវត្តិថា សូមក្រុមហ៊ុន ដែលបានគម្រោងយកទៅអនុវត្តិ ឲ្យត្រូវតាមគោលគោលការណ៍ច្បាប់ឲ្យបានល្អ យើងដេញចុះថ្លៃខ្លាំងល្អចំណេញ សល់ថវិការរដ្ឋក្នុងមួយគម្រោងរាប់រយលានរៀលមែន តែកនរុមហ៊ុនត្រូវសាងសង់ផ្លូវឲ្យត្រូវតាមស្តង់ដារបទដ្ឋានបច្ចេកទេស សមិទ្ធិផលមានគុណភាពល្អ ព្រោះថានៅថ្នាក់ស្រុក និងថ្នាក់ខេត្ត សុទ្ធតែមានម៉ាសុីនឧប្បករណ៍វាស់ស្ទង់គុណភាពផ្លូវទាំងអស់ ក្រុមហ៊ុនត្រូវធ្វើឲ្យមានស្ដង់ដាគុណភាពត្រឹមត្រូវ បើពេលចុងក្រោយពិនិត្យផ្លូវទៅ ឃើញថាសមិទ្ធិផលនេះ មិនមានគុណភាពល្អទេ ត្រូវឈូសចោល ហើយឲ្យសាងសង់ជាថ្មីឡើងវិញម្ដងទៀត ដែលជាការខាតបង់ទាំងក្រុមហ៊ុន រំខានទាំងពេលវេលាក្នុងការអាស្រ័យផលរបស់បងប្អូនប្រជាពលរដ្ឋផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង