សកម្មភាពបន្តដេញថ្លៃសាងសង់ផ្លូវបេតុងអាមេចំនួន ២ ខ្សែនៅក្នុងសាលាក្រុងសួងទទួលបានជោគជ័យ

( ត្បូងឃ្មុំ ): សមិទ្ធិផលថ្មី ២ ទៀត គឺផ្លូវបឹតុងអាមេដែលជាមូលនីធិថ្នាក់ឃុំ-សង្កាត់ចំនួន ២ ខ្សែ ត្រូវបានដាក់ឲ្យដេញថ្លៃសាងសង់នាព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៣ នៅក្នុងសាលាក្រុងសួង ខេត្តត្បូងឃ្មុំ ក្រោមការសម្របសម្រួលរបស់លោក ជា ណារ៉ុន អភិបាលក្រុងសួង លោក សឺង សារីវណ្ឌី នាយកទីចាត់ការផែនការវិនិយោគខេត្តត្បូងឃ្មុំ និងលោក ស៊ាម អេងស៊្រុន នាកយរងរដ្ឋបាលសាលាខេត្តត្បូងឃ្មុំ ទទួលបានជោគជ័យ ។

មុនដាក់សំណើរដេញថ្លៃលោក ជា ណារ៉ុន អភិបាលនៃគណ:អភិបាលក្រុងសួង បានមានអនុសាសន៍ថា គម្រោងផ្លូវទាំងពីរនេះ បានដាក់ឲ្យដេញកាលពីព្រឹកថ្ងៃទី ៣០ ខែមិនា ឆ្នាំ ២០២៣ ម្ដងមកហើយ តែត្រូវបរ៉ាជ័យឆារចោលលើកមកដេញនៅពេលនេះម្ដងទៀត ដោយសារតែពេលដាក់សំណើរដេញថ្លៃ ក្រុមហ៊ុនមកដាក់សំណើរដេញថ្លៃ មិនរក្សារបៀបរៀបរយ គឺមានភាពរញ៉េរញ៉ៃ ទើបគណ:កម្មការលទ្ធកម្មឆារចោល ។
លោកអភិបាលក្រុងបន្តថា បើដេញថ្លៃលើកនេះ មានភាពរញ៉េរញ៉ៃដូចមុនទៀត ត្រូវឆារចោលបន្តទៅទៀ តែមិនមានការដាក់ឲ្យដេញលើកក្រោយទៀតទេ ត្រូវតែចរចារជាមួយក្រុមហ៊ុនណា ដែលមានលក្ខណ:សម្បត្តិគ្រប់គ្រាន់អាចទទួលការសាងសង់បាន ត្រូវកំណត់យកក្រុមហ៊ុននោះមកធ្វើតែម្ដង តាមច្បាប់ដែលបានកំណត់របស់ គ.ជ.អ.ប ។
ក្នុងនោះផងដែរ ការដេញថ្លៃនេះ មហាជនសង្កេតឃើញថា ការដេញថ្លៃខាងលើនេះ ដោយសេរី និងយុតិធម៌ មានតម្លាភាព តាមទីផ្សារសេរី ហើយមានការចុះតម្លៃសំរម្យអាចទទួលយកបាននឹងធ្វើឲ្យសមិទ្ធិផលខាងលើ មានគុណភាព ប្រជាពលរដ្ឋអាស្រ័យផលបានយូរអង្វែង ដោយគម្រោងនៅក្នុងសង្កាត់សួង ផ្លូវបេតុងប្រវែង ០,២៧ គីឡូម៉ែត្រ តម្លៃដាក់ឲ្យដេញ ២០៧.៧០២.៩០០ ៛ ដែលមានក្រុមហ៊ុន ថេង រីតា ជាអ្នកដេញបានក្នុងតម្លៃដ៏សំរម្យអាចទទួលយកបាន ក្នុងនោះផងដែរគម្រោងនៅក្នុងសង្កាត់វិហារលួង ផ្លូវបេតុងអាមេប្រវែង ០,២៤ គីឡូម៉ែត្រ តម្លៃដាក់ឲ្យដេញ ១៨៣.២៦៣.១០០ ៛ ត្រូវបានក្រុមហ៊ុន ហួត ឆៃលីម ជាអ្នកដេញបានក្នុងតម្លៃដ៏សំរម្យអាចទទួលយកបាន ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ទាំង ២ គឺសង្កាត់សួង និងសង្កាត់វិហាលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ នឹងទទួលបាននូវសមិទ្ធិផលដ៏ថ្មីស្រឡាងទាំងពីរខាងលើនេះ មកអាស្រ័យផលនាពេលឆាប់ៗខាងមុខនេះហើយ ៕


អត្ថបទដែលជាប់ទាក់ទង