ឯកឧត្តម វង សូត អញ្ជើញបញ្ចុះខ័ណសីម៉ាព្រះវិហារ ពុទ្ធាភិសេក និងសម្ភោធឆ្លងសមិទ្ធិផលនានា នៅវត្តសិលារង្សី 

( ត្បូងឃ្មុំ ): ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីត:យុទ្ធជន និងយុវ:និតិសម្បទា បានមានអនុសាសន៍ថា កម្ពុជាយើងពីមុន សាងសង់ព្រះវិហាមួយៗទំរាំតែរួចរាល់ហើយ ត្រូវឆ្លងកាត់ការកសាងរាប់សងញគ្រាចអស់មិនតិចទេ ទំរាំតែបានព្រះវិហាមួយៗសម្រាប់គោរពបូជាតាមបែបព្រះពុទ្ធសាសនា ក៏ប៉ុន្តែមកដល់សម័សម្ដេចតេជោនាយករដ្ឋមន្ត្រីរបស់យើង កសាងព្រះវិហាប៉ុននេះមិនបាច់ចំណាយអស់សង្គ្រៀចកន្លះអង្គផង ។

ឯកឧត្តមថ្លែងនាព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៣ ក្នុងពិធីដែលឯកឧត្តម អញ្ជើញសំណេះសណាលជាមួយលោកយាយលោកតា បងប្អូនប្រជាពលរដ្ឋ ក្នុងពិធីដែលឯកឧត្តម តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចពញាចក្រី ហេង សំរិន ក្នុងពិធីបុណ្យបញ្ចុះខ័ណសីម៉ាព្រះវិហារ ពុទ្ធាភិសេក និងសម្ភោធឆ្លងសមិទ្ធិផលនានា នៅវត្តសិលារង្សី ( វត្តត្រពាំងថ្កូវ ហៅវត្តចាស់ ) ស្ថិតនៅក្នុងភូមិត្រពាំងឬស្សី ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ឯកឧត្តមរដ្ឋមន្ត្រី វង សូត្រ បានបន្តទៀតថា ការពិតហើយសមិទ្ធិផលទាំងអស់នេះ បានកើតឡើងក្នុងស្ថានភាពដែលប្រទេសជាតិរបស់យើមានសុខសន្តិភាពពេញលេញ ប្រសិនណាបើគ្មានសុខសន្តិភាពទេ យើងមិនអាចរៀបចំចាត់ចែងពិធីផ្សេងៗ រួមទាំងពិធីបុណ្យទានដ៏ធំបែបនេះបានទេ ទាំងអស់នេះដែលយើងទាំងអស់គ្នាបានកត់សំគាល់បានថា ជាក់ស្ដែងនៅឆ្នាំនេះ ពិសេសក្នុងខែមេសា តាមប្រពៃណីខ្មែរយើង ជារដូវបុណ្យចូលឆ្នាំមួយធំណាស់ ហើយបើប្រៀបនឹងយើងមុននេះប៉ុន្មានឆ្នាំយើងអត់បានធ្វើបុណ្យទេ និយាយរួមអត់បានជួបជុំគ្នា ដោយសារតែស្ថិតក្នុងស្ថានភាពកូវីដ មកដល់ឆ្នាំនេះគ្មានអ្នក់ណាប្រកាស់ថា កូវីដនឹងចប់ទេ ប៉ុន្តែគ្រាន់តែធូរបន្តិច ហើយក៏មិនមានជាប្រធានបទអ្វីធំនោះដែរ ប៉ុន្តែសុំកុំភ្លេចកូវីដមិនទាន់ទៅណាឆ្ងាយពីយើងទេ គឺនៅក្បែៗយើងនៅឡើយទេ មានន័យថាយើងនៅតែបន្តប្រុងប្រយ័ត្ន ៕

អត្ថបទដែលជាប់ទាក់ទង