ឯកឧត្តម ជាម ច័ន្ទសោភ័ណ អញ្ជើញដង្ហែរបុណ្យវិសាកបូរជា

( ត្បូងឃ្មុំ ): ឯកឧត្តមបណ្ឌិត ជាម ច័ន្ចសោភ័ណ អភិបាលនៃគណអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ អញ្ជើញដង្ហែរពិធីបុណ្យវិសាខបូជា ។
ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៣ ស្ថិតនៅក្នុងវត្តវិហារទន្ទឹម ស្ថិតនៅក្នុងសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ និងដង្ហែរជុំវិញក្រុងសួង ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំបានមានប្រសាសន៍ថា ក្នុងឱកាសដ៏វិសេសវិសាលនៃបុណ្យវិសាខបូជាយើងទាំងអស់គ្នាក៏ដូចជាអ្នកដែលកាន់នូវព្រះពុទ្ធសាសនា ដោយបានចូលរួមដង្ហែព្រឹត្តិការណ៍វិសាខបូជានេះនឹងទទួលបាននូវកុសលផលបុណ្យគ្រប់ៗ ជាក់ជាមិនខាន ។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តថា យើងទាំងអស់គ្នាអាចប្រារព្ធនូវព្រឹត្តិការណ៍ ដ៏វិសេសវិសាលនេះបានដោយសារ កត្តាប្រទេសកម្ពុជាយើងមានសុខសន្តិភាព ដោយប្រទេសកម្ពុជាយើងអាចនិយាយពាក្យថា សន្តិភាព នេះបានពោលគឺស្ថានភាពប្រទេសជាតិ មាន សន្តិសុខសណ្តាប់ធ្នាប់សង្គមល្អ មានស្ថិរភាពនយោបាយ មានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ។
ឯកឧត្តមបន្តថា ដូច្នេះយើងទាំងអស់គ្នាត្រូវចងចាំពាក្យថា សន្តិភាព ដោយពាក្យថាសន្តិភាព នេះហើយធ្វើឱ្យព្រះរាជាណាចក្រកម្ពុជារបស់យើងមានឱកាសបង្កើតនូវព្រឹត្តិការណ៍ឬពិធីបុណ្យផ្សេងៗ ដោយភាពសប្បាយរីករាយនៅ គ្រប់មូលដ្ឋានក្នុងខេត្តក្រុងស្រុកទាំងអស់នេះហើយ ដោយឡែកនៅក្នុងខេត្តត្បូងឃ្មុំរបស់យើងនេះអាចប្រារព្ធពិធីនានាជាក់ស្តែងការប្រារព្ធពិធីវិសាខបូជានាពេលនេះ បានគឺដោយសារពាក្យថាសន្តិភាព ។
ឯកឧត្តមបញ្ជាក់ថា នៅថ្ងៃទី ៥ ខែឧសភាឆ្នាំ ២០២៣ នេះ ដោយប្រទេសកម្ពុជាយើងនឹងបើកនូវកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ និងកីឡាប៉ារ៉ាហ្គេមលើកទី ១២ ដែលនេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យខ្លាំងណាស់ សម្រាប់ព្រះរាជាណាចក្រកម្ពុជាយើង ដោយរងចាំរយៈពេលប្រមាណ ៦៤ ឆ្នាំ សម្រាប់កម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម និងកីឡាប៉ារ៉ាហ្គេមនេះ ។
ឯកឧត្តមបន្ថែមថា ហើយព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេមសម្រាប់កម្ពុជាយើងធ្វើជាម្ចាស់ផ្ទះគឺ ពិតជាបានលើកតម្កើង នូវកិត្តិយស និងកេរ្តិ៍ឈ្មោះប្រទេសជាតិយើងខ្លាំងក្លាណាស់ ដែលកម្ពុជាយើងឈានដល់ចំណុចនេះ គឺក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែគិតគូរខ្លាំងណាស់ ដល់ប្រទេសកម្ពុជាយើង ក៏ដូចជាយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋយើង នៅគ្រប់កាលៈទេសៈទាំងអស់ ៕

អត្ថបទដែលជាប់ទាក់ទង