សកម្មភាពបន្តដេញថ្លៃសាងសង់ផ្លវបេតុងអាមេចំនួន ១ ខ្សែទៀ នៅក្នុងសាលាឃុំទ្រៀក ស្រុមេមត់

( ត្បូងឃ្មុំ ): គម្រោងផ្លូវបេតុងអាមេ ១ ខ្សែ ដែលជាសមិទ្ធិផល មូលនីធិអភិវឌ្ឍន៍មូលដ្ឋានឃុំ-សង្កាត់ នៅថ្នាក់ក្រោមជាតិ របស់ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានដាក់ឲ្យដេញថ្លៃសាងសង់មួយខ្សែទៀតហើយ នាព្រឹកថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៣ នៅក្នុងសាលាឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោមការសម្របសម្រួលរបស់លោក សឺង សារីវណ្ឌី នាយកទីចាត់មារផែនការវិនិយោគខេត្តត្បូងឃ្មុំ និងលោក អឹង សំអុល អភិបាលរងស្រុកមេមត់ ។
គម្រោងផ្លូវបេតុងអាមេខាងលើ ដែលបានដាក់ឲ្យដេញថ្លៃនោះ មានប្រវែង ០,១៥ គីឡូម៉ែត្រ ទទឹងប្រវែង ៤,៥ ម៉ែត្រ កម្រាស់បេតុង ១៥០ មីលីម៉ែត្រ ស្មាផ្លូវ ម្ខាង ០,២ ម៉ែត្រ ស្លាកគម្រោង ១ តម្លៃប៉ាន់ស្មានដាក់ឲ្យដេញ ៩៣.០២០.០០០ រៀល ត្រូវបានក្រុមហ៊ុន ស្រុង ស្រឿន ជាអ្នកដេញបានក្នុងតម្លៃដ៏សំរម្យ អាចទទួលយកបាន ។
មហាជនសង្កេតឃើញថា ការដេញថ្លៃខាងលើនេះ មានតម្លាភាព ដោយសេរី និងយុតិធម៌ តាមទីផ្សារសេរី ហើយមានការចុះតម្លៃសំរម្យ អាចទទួលយកបាននឹងធ្វើឲ្យសមិទ្ធិផលខាងលើ មានគុណភាព អាចឲ្យប្រជាពលរដ្ឋអាស្រ័យផល បានយូរអង្វែង ធ្វើឲ្យប្រជាពលរដ្ឋដែលជាអ្នកទទួលការអាស្រ័យផលនៅលើសមិទ្ធិផលខាងលើនេះ ក៏មានការសប្បាយរីករាយផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង