សកម្មភាពបន្តដេញថ្លៃសាងសង់ផ្លូវបេតុងអាមេចំនួន ២ ខ្សែនៅក្នុងសាលាឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំទទួលបានជោគជ័យ
( ត្បូងឃ្មុំ ): សមិទ្ធិផលថ្មី ២ ទៀត គឺផ្លូវបឹតុងអាមេដែលជាមូលនីធិថ្នាក់ឃុំ-សង្កាត់ចំនួន ២ ខ្សែ ត្រូវបានដាក់ឲ្យដេញថ្លៃសាងសង់នាព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៣ នៅក្នុងសាលាឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រោមការសម្របសម្រួលរបស់លោក សឺង សារីវណ្ឌី នាយកទីចាត់ការផែនការវិនិយោគខេត្តត្បូងឃ្មុំ និងលោក ស៊ាម អេងស៊្រុន នាកយរងរដ្ឋបាលសាលាខេត្តត្បូងឃ្មុំ ហើយការដេញថ្ងៃនេះទទួលបានជោគជ័យ ។
ការដេញថ្លៃនេះផងដែរ មហាជនសង្កេតឃើញថា ការដេញថ្លៃខាងលើនេះ ដោយសេរី និងយុតិធម៌ មានតម្លាភាព តាមទីផ្សារសេរី ហើយមានការចុះតម្លៃសំរម្យអាចទទួលយកបាននឹងធ្វើឲ្យសមិទ្ធិផលខាងលើ មានគុណភាព ប្រជាពលរដ្ឋអាស្រ័យផលបានយូរអង្វែង ដោយគម្រោងនៅក្នុងឃុំថ្មពេជ្យខ្សែទី ១ ផ្លូវបេតុងប្រវែង ០,១១៨ គីឡូម៉ែត្រ តម្លៃដាក់ឲ្យដេញ ៦៩.១៤៩.៥០០ ៛ ដែលមានក្រុមហ៊ុន ថេង រីតា ជាអ្នកដេញបានក្នុងតម្លៃដ៏សំរម្យអាចទទួលយកបាន ក្នុងនោះផងដែរគម្រោងទី ២ នៅក្នុងឃុំថ្មពេជ្រដដែល ផ្លូវបេតុងអាមេប្រវែង ០,១ គីឡូម៉ែត្រ តម្លៃដាក់ឲ្យដេញ ៦៨.១០៥.៦០០ ៛ ត្រូវបានក្រុមហ៊ុន ថេង រីតា ជាអ្នកដេញបានក្នុងតម្លៃដ៏សំរម្យអាចទទួលយកបាន ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តត្បូងឃ្មុំ នឹងទទួលបាននូវសមិទ្ធិផលដ៏ថ្មីស្រឡាងទាំងពីរខាងលើនេះ មកអាស្រ័យផលនាពេលឆាប់ៗខាងមុខនេះហើយ ៕