គម្រោងដេញថ្លៃសាងសង់ផ្លូវចំនួន ៣ គម្រោងទៀត ទទួលបានជោគជ័យ ១ គម្រោង តែ ២ គម្រោងទៀតបរ៉ាជ័យ ឆារចោលលើកទៅដេញនៅពេលក្រោយ

( ត្បូងឃ្មុំ ): ផ្លូវមូលនិធិអភិវឌ្ឍឃុំសង្កាត់នៅស្រុកមេមត់ និងស្រុកអូរាំងឳ ខេត្តត្បូងឃ្មុំ ចំនួន ៣ គម្រោង របស់រាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍមូលដ្ឋាននៅថ្នាក់ក្រោមជាតិ ដើម្បីជាប្រយោជ ឲ្យទាន់តម្រូវការ សម្រាប់រអាស្រ័យផល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ត្រូវបានដាក់ឲ្យដេញថ្លៃសាងសង់ ទទួលបានជោគជ័យ ១ គម្រោង ហើយ ២ គម្រោងទៀត ត្រូវបរ៉ាជ័យ ឆារចោលលើកទៅដេញនៅពេលក្រោយ ។
ការដេញថ្លៃសាងសង់ផ្លូវមូលនិធិឃុំ-សង្កាត់ខាងលើនេះ កាលពីព្រឹកថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៣ ស្ថិតនៅក្នុងសាលាឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ផ្លូវបេតុងអាមេចំនួន ១ គម្រោង និង ២ គម្រោងទៀតដេញនៅក្នុងសាលាស្រុក អូរាំងឳ ខេត្តត្បូងឃ្មុំ ។
ក្នុងនោះការដេញថ្លៃសាងសង់ផ្លូវនៅក្នុងសាលាឃុំជាំ ស្រុកមេមត់ ក្រោមការសម្របសម្រួលរបស់លោក អឹង សំអុល អភិបាលរងនៃគណ:អភិបាលស្រុកមេមត់ មុនដាក់សំណើរដេញថ្លៃ លោក អឹង សំអុល បានមានអនុសាសន៍ណែនាំដល់ក្រុមហ៊ុនដេញថ្លៃទទួលការទាំងអស់ថា ចំពោះក្រុមហ៊ុន ជាអ្នកទទួលការជាទូទៅយើងដឹងអស់ហើយ កម្មពិធីដេញថ្លៃ យើងមិនមានអ្វីច្រើននោះទេ  ចំពោះកិច្ចការងារនេះ នៅក្នុងច្បាប់សេចក្ដីណែនាំរបស់ គ.ជ.អ.ប គឺ តម្រូវឲ្យវិស័យឯកជនចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍មូលដ្ឋានភូមិឃុំ នៅក្នុងក្របខ័ណនិតិវិធី ក៏ដូចជាគោលកាណ៍សំខាន់ៗ ក៏ដូចជាបទបញ្ជាផ្ទៃក្នុង សម្រាប់ដាក់ឲ្យដំណើរការក្នុងកម្មពិធីដេញថ្លៃ ។
លោក អឹង សំអុល បន្តថា ចំពោះអ្នកទទួលការនៅក្នុងក្របខ័ណទាំង ៣ នេះ ហើយបើសិនជាអនុវត្តិផ្ទុយនឹងលក្ខ័ណទាំង ៣ នេះ គណ:កម្មការលទ្ធកម្មឃុំ លោកនឹងចាត់វិធានការទៅតាមសេចក្ដីណែនាំរបស់ គ.ជ.អ.ប ដែលបានកំណត់ ដែលយើងនិយាយឲ្យខ្លី ការរំខានដល់ការដេញថ្លៃគឺ គណ:កម្មការលទ្ធកម្ម គាត់នឹងមានសិទ្ធសម្រេច ។
លោក អឹង សំអុល បន្ថែមទៀតថា ជាទូទៅសូមជំរាបថា ចំពោះវិស័យឯកជនរបស់យើង ក្នុងការដេញថ្លៃនេះ នៅក្នុងគម្រោងនីមួយៗ គឺការកំណត់របស់ថ្នាក់ជាតិក៏ដូចជា មន្ត្រីបច្ចេកទេស គាត់ក៏ទុកឱកាស់ឲ្យវិស័យឯកជន ដើម្បីរកសុីទទួលទានក្នុងលក្ខណ:សមស្របណាមួយ និងជួយជំរុញគម្រោងមូលនិធិឃុំ រួមចំណែកក្នុងការអភិវឌ្ឍន៍ អនុវត្តិធ្វើយ៉ាងមេច ឲ្យមានគុណភាព មាននិរន្នរភាពគម្រោងរបស់យើង ប្រើប្រាស់បានយូរអង្វែង ។
សូមជំរាបផងដែរថា ការដេញថ្លៃសាងសង់ផ្លូវមូលនិធិឃុំ-សង្កាត់ស្ថិតនៅក្នុងសាលាឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ទទួលបានជោគជ័យ ដោយផ្លូវបេតុងអាមេប្រវែង ០,១ គីឡូម៉ែត្រ តម្លៃដាក់ឲ្យដេញ ៥៨.៧៣៣.៨០០ ៛ ត្រូវបានក្រុមហ៊ុន ហួត ឆៃលីម ជាអ្នកដេញបានក្នុងតម្លៃសម្យរម្យ ហើយការដេញថ្លៃនេះ មហាជនសង្កេតឃើញថា ដាក់ឲ្យដេញដោយសេរី យុតិធម៌ មានតម្លាភាព តាមទីផ្សារសេរី ហើយមានការចុះតម្លៃសំរម្យអាចទទួលយកបាននឹងធ្វើឲ្យសមិទ្ធិផលខាងលើ មានគុណភាព ប្រជាពលរដ្ឋអាស្រ័យផលបានយូរអង្វែង ។
ដោយឡែកគម្រោងផ្លូវចំនួន ២ គម្រោងទៀត ដែលបានដាក់ឲ្យដេញថ្លៃនៅក្នុងសាលាស្រុកអូរាំងឳ ខេត្តត្បូងឃ្មុំ ត្រូវបានឆារចោល ដោយសារក្រុមហ៊ុនដេញថ្លៃ មានតែ ២ ក្រុមហ៊ុន បានដាក់សំណើរដេញថ្លៃ ក្នុងផ្លូវមួយគម្រោងៗ មិនគ្រប់លក្ខន្តិក ត្រូវគណ:កម្មការលទ្ធកម្ម ឆារចោលលើកទៅដេញនៅពេលក្រោយទៀត ៕

អត្ថបទដែលជាប់ទាក់ទង