លោកជំទាវ អនហេង លក្ខិណា ប្រធាន គ.ក.ស.ក. ខេត្តអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការចុះសិក្សាតម្រូវការរបស់កសិករ
កំពង់ចាម ព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣នេះ លោកជំទាវ អនហេង លក្ខិណា ប្រធាន គ.ក.ស.ក. ខេត្ត និងជាប្រធានក្រុមការងារបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការចុះសិក្សាតម្រូវការរបស់កសិករនៅភូមិត្រពាំងស្លា ឃុំសំពងជ័យ ស្រុកជើងព្រៃ និងភូមិប្រសើរ ឃុំបុសខ្នុរ ស្រុកចំការលើ ដើម្បីរៀបចំផែនការចុះពង្រឹង ដែលមានមន្ទីរជំនាញទាំង៧ចូលរួម ។