ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស ចាត់តាំង ឯកឧត្តម ឆាយ ឬទ្ធិសែន ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកមេមត់
( ត្បូងឃ្មុំ ): ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា សមាជិកអ ចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី ១ ក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចាត់តាំង ឯកឧត្តម ឆាយ ឬទ្ធិសែន ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ពិធីប្រកាស់នេះ ធ្វើឡើងនាព្រឹកថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៣ នៅក្នុងស្នាក់ការគណបក្រប្រជាជនកម្ពុជា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
នាឱកាស់នោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានជំរុញឲ្យប្រធានក្រុម មេភូមិ មេឃុំគណបក្សទាំងអស់ត្រូវខិតខំព្រឹងប្រែងក្នុងការគ្រប់គ្រងប្រជាពលរដ្ឋ ជាពិសេសសម៉ាជិកសម៉ាជិការរបស់យើង ដើម្បីធានានៃការបោះឆ្នោតនាពេលខាងមុខនេះទទួលបានជោគជ័យ ។
ឈ្លៀតក្នុងឱកាស់នោះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអបអរសាទរនៃការទទួលតំណែង នូវលទ្ធផលក្នុងការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាថ្នាក់ឃុំសង្កាត់នៅក្នុងនិតិកាលទី ៥ កន្លងមក អស់លោក លោកស្រីបានចូលបំពេញការងារតាមមូលដ្ឋាន បានយ៉ាងល្អប្រសើ ពីព្រោះនៅក្នុងស្រុកមេមត់យើងនេះជាស្រុក ដែលមានការទាក់ទាញ ហើយសម៉ាជិកសម៉ាជិការគណបក្សប្រជាជនកម្ពុជារបស់យើង ទទួលបានលទ្ធផលជោគជ៏យមួយរយភាគរយ ។
ឯកឧត្តមបន្តទៀតថា នៅក្នុងនោះក៏មានការកត់សំគាល់ ដោយយើងមានកម្លាំងយុវជន ជាកម្លាំងស្នូលព្រោះថា កម្លាំងយុវជនគឺជាកម្លាំងស្រួច មានចំណេះចេះដឹងត្រឹមត្រូវ គេបានឆ្លងកាត់ការបណ្ដុះបណ្ដាលរៀនសូត្រ នៅតាមសាលា និងមួយចំនួនទៀតកំពង់តែបន្តការសិក្សានៅឡើយ ដោយគាត់មានការយល់ឃើញពីលំនាំ ដែលលោកឳពុកអ្នកម្ដាយ បងប្អូន ដែលជាសម៉ាជិកសម៉ាជិការនៃគណបក្សប្រជាជននៅតាមមូលដ្ឋាន គាត់បានឃើញដកស្រង់កត់ត្រារក្សាទុកនូវលំនាំបទពិសោធន៍យកទៅអនុវត្តិតាម ៕