សកម្មភាពបន្តដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន ១ ខ្សែទៀត នៅក្នុងសាលាឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទទួលបានជោគជ័យ

( ត្បូងឃ្មុំ ): ផ្លូវបេតុងអាមេដែលជាមូលនិធិ ដើម្បីអភិវឌ្ឍន៍មូលដ្ឋាន នៅថ្នាក់ឃុំសង្កាត់ របស់ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ចំនួន ១ គម្រោង ត្រូវបានបន្តដាក់ឲ្យដេញថ្លៃស្ថាបនា ដើម្បីសម្រួលដល់ការអាស្រ័យផល់ របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើនេះហើយ ។
ការដេញថ្លៃនេះ កាលពីព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៣ នៅក្នុងសាលាឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោមការសម្របសម្រួល របស់លោក ផាន់ គឹមសន នាយករងរដ្ឋបាលសាលាខេត្តត្បូងឃ្មុំ លោក ថន សុខជា នាយករងទីចាត់ការផែនការ និងវិនិយោគខេត្តត្បូងឃ្មុំ និងលោក សុខ មករា អភិបាលរងស្រុកពញាក្រែក ។
គម្រោងផ្លូវបេតុងខាងលើនេះ មានប្រវែង ២៥០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ តម្លៃដាក់ឲ្យដេញ ១៦៨.៩៣៦.៦៩០ រៀល ។
មុនដាក់សំណើរដេញថ្លៃ លោក សុខ មករា អភិបាលរងស្រុកពញាក្រែក បានថ្លែងថា គម្រោងខាងលើនេះ ជាគម្រោងមូលនិធិឃុំកណ្ដោលជ្រុំ សម្រាប់ឆ្នាំ ២០២៣ ហើយក្នុងឃុំនេះមានពីរគម្រោង គឺផ្លូវដី ១ គម្រោង និងផ្លូវបេតុងមួយគម្រោង ដោយសាតែផ្លូវដីយើងបានដេញនៅក្នុងឃុំកក់ តាំងពីខែកុម្ភ:មក ដល់ពេលនេះ សាងសង់ជិតរួចហើយ ៗ និយាយជារួមនៅក្នុងស្រុកពញាក្រែក គ្រប់ឃុំទាំងអស់ គឺមានពីរៗគម្រោង ដោយឡែកតែឃុំវាលម្លូមួយឃុំទេ មានតែមួយគម្រោង តែមិនទាន់ដឹងថាដេញថ្លៃសាងសង់នៅពេលណា ដោយសារពេលនេះកំពង់តែរៀបចំឯកសារនៅឡើយ ។
ការដេញថ្លៃខាងលើនេះ មានការប្រគួតប្រជែងគ្នាយ៉ាងខ្លាំង ហើយក្រុមហ៊ុនចំនួន ៦ ក្រុមហ៊ុនបានដាក់សំណើរដេញថ្លៃ មហាជនសង្កេតឃើញថា មានក្រុមហ៊ុនចំនួន ២ ដាក់ដេញក្នុងតម្លៃប្រគៀកប្រកិតគ្នា គឺក្រុមហ៊ុន ហ៊ន សោភា ឯ.ក ដេញក្នុងតម្លៃ ៧៣.៥០០.០០០ រៀល ក្រុមហ៊ុន ព្រិ សុធុរ: ដេញក្នុងតម្លៃ ៧៥ លានរៀល ក្រោយពីមន្ត្រីបច្ចេកទេសលទ្ធកម្ម ធ្វើការគណនាតម្លៃឯកតាត្រឹមត្រូវរួច ឃើញថា ក្រុមហ៊ុន ហ៊ន សោភា គណនាឯកតាខុស់ ពីតម្លៃ ៧៣.៥០០.០០០ រៀលឡើងទៅ ៩៩ លានរៀល គម្រោមខាងលើត្រូវបានទៅក្រុមហ៊ុន ព្រិ សុធុរ: ជាអ្នកដេញបាន តែបែរជាម្ចាស់ក្រុមហ៊ុន ព្រិ សុធុរ: ចង់តវ៉ាមិនព្រមទទួលយកគម្រោងដែលខ្លួនដេញបានយកទៅអនុវត្តនោះទេ ។
ក្រុមហ៊ុនមួយចំនួន ដែលបានមកចូលរួមក្នុងកាតដេញថ្លៃខាងលើ បានឲ្យដឹងថា បើសិនជាក្រុមហ៊ុន ព្រិ សុធុរ: ដេញបានហើយ បែជាមិនទទួលយកគម្រោងផ្លូវនេះទៅអនុវត្តិទេ មន្ត្រីលទ្ធកម្មនឹងលុបឈ្មោះក្រុមហ៊ុន ព្រិ សុធុរ: នេះចោលឈប់ឲ្យក្រុមហ៊ុននេះ ចូលមកដេញថ្លៃនៅក្នុងខេត្តត្បូងឃ្មុំបន្តទៀតហើយ ពីបទមកអុកឡុកយកលុយទឹកតែ ក្នុងពិធីដេញថ្លៃ នេះបើតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណ:អភិបាលខេត្តត្បូងឃ្មុំ កន្លងមកថា មន្ត្រីលទ្ធកម្ម ត្រូវពិនិត្យមើលក្រុមហ៊ុនដេញថ្លៃណា ដែលតែងតែមកអុកឡុកយកលុយទឹកតែពេលដេញថ្លៃធ្វើផ្លូវ ត្រូវចាប់ឲ្យបាន ហើយលុបឈ្មោះក្រុមហ៊ុននោះចោល ឈប់ឲ្យមកដេញថ្លៃធ្វើផ្លូវនៅក្នុងខេត្តត្បូងឃ្មុំបន្តទៅទៀត ៕

អត្ថបទដែលជាប់ទាក់ទង