ឯកឧត្តម ជាម ច័ន្ទសោភ័ណ អញ្ជើញបញ្ចុះបឋមសិលា កសាងព្រះវិហារថ្មី នៅវត្តតេជបារមី សិរីសុខារាម ស្ថិតក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ

( ត្បូងឃ្មុំ ): ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណ:អភិបាលខេត្តត្បូងឃ្មុំ បានអំពាវនាវដល់សិស្សានុសិស្ស លោកតាលោកយាយ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី ១៨ ដើម្បីសម្តេចតេជោ បន្តធ្វើជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងគាំទ្រយ៉ាងពេញទំហឹងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត  ជាបេក្ខភាពនាយករដ្ឋមន្ត្រី ដែលមានទាំងចំណេះដឹង ទាំងសីលធម៌ សុជីវធម៌ ទន់ភ្លន់ សុភាព តែម៉ឺងម៉ាត់ការងារ ពូកែដឹកនាំ ចាត់ចែង រៀបចំ ពោរពេញដោយសមត្ថភាព មានប្រជាប្រិយភាពគ្រប់គ្រាន់ ជាអ្នកបន្តវេនដ៏សាកសមបំផុត ។
ឯកឧត្តមអំពាវនាវបែបនេះ កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៣ នៅវត្តតេជបារមី សិរីសុខារាម ក្នុងពិធីដែលឯកឧត្តម និងលោកស្ជំទាវ អញ្ជើញបញ្ចុះបឋមសិលា កសាងព្រះវិហារថ្មី នៅវត្តតេជបារមី សិរីសុខារាម ហៅវត្តតេជៈសុវណ្ណភូមិ ស្ថិតក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ ។
ឯកឧត្តមបណ្ឌិតបានបន្តទៀតថា សមិទ្ធផល លើវិស័យព្រះពុទ្ធសាសនា បានរីកដុះដាលគ្រប់ទីកន្លែង ជាពិសេសនៅទីអារាមថ្មីមួយនេះ ដែលនេះអាចបញ្ជាក់ឲ្យឃើញ ពីសុខសន្តិភាពពេញលេញ ក្រោមគោលនយោបាយដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋន្រ្ដីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិ និងប្រជាជាតិ មានភាពសម្បូរសប្បាយ ប៉ុន្តែបើប្រទេសមិនមានសុខសន្តិភាពនោះទេ ប្រជាពលរដ្ឋក៏មិនមានសិទ្ធសេរីភាព ហើយប្រទេសក៏គ្មានការអភិវឌ្ឍរីកចម្រើនដូចគ្នានោះដែរ ដូច្នេះសុខសន្តិភាព ជាកត្តាចម្បងក្នុងការអភិវឌ្ឍប្រទេស ។
ឯកឧត្តមបន្ថែមថា ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាសន្តិភាព ឲ្យយនៅស្ថិតស្ថេរគង់វង្សយូរអង្វែងតរៀងទៅ សម្រាប់អនាគតកូនៗចៅៗយើងទាំងអស់គ្នា ដើម្បីជាការតបស្នងសងគុណចំពោះប្រមុខរាជរដ្ឋាភិបាល ហើយបងប្អូនក៏ត្រូវបន្តការគាំទ្រ និងជឿជាក់មកលើគោលនយោបាយដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង