ព្រឹកនេះ ខ្ញុំបានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការណែនាំ និងបង្ហាញប្រជាពលរដ្ឋឱ្យចេះគូសសន្លឹកឆ្នោត ជូនដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ឃុំព្រៃវិហារ និងឃុំស្នំក្រពើ នៃស្រុកគងពិសី។

ព្រឹកនេះ ខ្ញុំបានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការណែនាំ និងបង្ហាញប្រជាពលរដ្ឋឱ្យចេះគូសសន្លឹកឆ្នោត ជូនដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ឃុំព្រៃវិហារ និងឃុំស្នំក្រពើ នៃស្រុកគងពិសី។

ជាក់ស្តែង បើកត់សម្គាល់ក្នុងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីឆ្នាំ២០២២ លទ្ធផលសន្លឹកឆ្នោតឥតបានការទូទាំងប្រទេសមានចំនួនមួយគួរអោយកត់សម្គាល់។ ផ្អែកលើចំនុចនេះហើយ គឺជាមូលដ្ឋានដែលថ្នាក់ដឹកនាំ សមាជិក សមាជិកា សកម្មជន គណបក្សប្រជាជន បាន និងកំពុងបន្តចូលរួមសកម្មភាពយ៉ាងហ្មត់ចត់ក្នុងការណែនាំអំពីនីតិវិធី និងរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ និងបានការនៅតាមមូលដ្ឋាននីមួយៗ។ ការបង្ហាញ និងសាកល្បងគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ គឺជាការចូលរួមបន្តរម្លឹកជាថ្មីអំពីព័ត៌មានសំខាន់ៗ ដើម្បីធានាថាលោកតា លោកយាយ អ៊ំពូ មីង សមាជិក សមាជិកា គណបក្ស និងអង្គបោះឆ្នោតមិនចាញ់បោកតាមចេតនាជំរុញចលនាបំផ្លាញសន្លឹកឆ្នោត ដោយក្រុមជនអគិតមួយចំនួន។

[ ពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ឃុំព្រៃវិហារ និងឃុំស្នំក្រពើ នៃស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ]

អត្ថបទដែលជាប់ទាក់ទង