ដំណាំប៉ិគក់រដូវវស្សារបស់កសិករខេត្តត្បូងឃ្មុំឆ្នាំនេះ អំណោយផលល្អដូចឆ្នាំកន្លងទៅដែរ
( ត្បូងឃ្មុំ ): ដំណាំប៉ិគក់រដូវវស្សារបស់កសិករខេត្តត្បូងឃ្មុំឆ្នាំនេះ អំណោយផលល្អដូចឆ្នាំកន្លងទៅដែរ ដោយសារអាកាស់ធាតុអំណោយផលល្អមានភ្លៀងធ្លាក់ជាប់ៗគ្នា ខណ:កសិករដាំរួចចំពេលភ្លៀងធ្លាក់មកល្មម ។
កសិករដាំប៉ិគក់រដូវវស្សា នៅក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា គាត់ចាប់ផ្ដើមកប់ដាំគ្រាប់ពូជប៉ិគក់នេះ កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៣ ថ្មីៗនេះ មកដល់ថ្ងៃ ១៨ កក្ដដា ២០២៣ នេះ ឃើញថា ប៉ិគក់របស់គាត់អំណោយផលល្អ កសិកររំពឹងទុកថា ប៉ិគក់របស់គាត់ឆ្នាំនេះ និងផ្ដល់ផលល្អដូចឆ្នាំកន្លងទៅដែរ ហើយប៉ិគក់ដាំរយ:ពេល ៤ ខែនឹងបានប្រមូលផល ហើយនៅក្រោយពេលបុណ្យភ្ជំបិនរួចខាងមុខនេះ ប៉ិគក់របស់គាត់បានប្រមូលផលហើយ ។
កសិករបានរំពឹងទុកទៀតថា ប៉ិគក់របស់គាត់ឆ្នាំនេះ មានតម្លៃខ្ពស់ល្អដូចឆ្នាំកន្លងទៅដែរ ខណ:ប៉ិគក់របស់គាត់ឆ្នាំទៅ កសិករលក់បានតម្លៃ ១.៥០០ រៀលក្នុង ១ គីឡូក្រាម កសិករដាំប៉ិគក់សប្បាយរីករាយ ក្នុងការប្រមូលផល់ប៉ិគក់ ។
កសិករបានឲ្យដឹងទៀតថា ចំពោះទីផ្សារប៉ិគក់នៅពេលប្រមូលផលប៉ិគក់ ឲ្យតែមានម៉ូយគេមកទទួលទិញថ្លឹងនៅក្នុងចំការតែម្ដង គេដឹកយកទៅលក់នៅតាមទីប្រជុំជន់ នៅផ្សារក្នុងខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងរាជធានីភ្នំពេញផងដែរ ។
ចំពោះផលប្រយោជន៍ប៉ិគក់ គេយកទៅធ្វើជាអាហាកំដរមាត់ មានរស់ជាតិផ្អែមត្រជាក់ឆ្ងាញ់ និងគេយមទៅធ្វើស្នូលនំប៉ាវ នំជើងជ្រូកឬហៅថា នំបំពង់ ជាដើម ៕