ដំណាំដំឡូងមុីរបស់កសិករខេត្តត្បូងឃ្មុំឆ្នាំនេះ អំណោយផលល្អដូចឆ្នាំកន្លងទៅដែរ

( ត្បូងឃ្មុំ ): ដំណាំដំឡូងមុីរបស់កសិករខេត្តត្បូងឃ្មុំឆ្នាំ ២០២៣ នេះ អំណោយផលដូចឆ្នាំកន្លងទៅដែរ ដោយសារអាកាស់ធាតុអំណោយផលល្អមានភ្លៀងធ្លាក់ជាប់ៗគ្នា ខណ:កសិករដាំរួចចំពេលមានភ្លៀងធ្លាក់ជាហូរហែរហូតមក ។
កសិករដាំដំឡូងមុី នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា គាត់តែងតែដាំដំឡូងមុីនេះជាប្រចាំឆ្នាំ ប៉ុន្តែប៉ុន្មានជា ២ ឆ្នាំចុងក្រោយនេះ ឃើញថាដំឡូងមុីមានតម្លៃនៅលើទីផ្សារខ្ពស់ល្អគួរសម ហើយចំពោះទិនផលដំឡូងកាលពីឆ្នាំកន្លងទៅ ទទួលបានទិនផលដូចតែឆ្នាំកន្លងទៅមុនៗដែរ ។
កសិករបន្តថា ហើយដំឡូងមុីដាំរយ:ពេល ៦ ខែទៅ ៧ ខែបានប្រមូលផល ប៉ុន្តែកសិករខ្លះគេដាំបានដើមដំឡូងត្រឹមចង្កេះឬដើមលិចក្បាល កសិករម៉ៅលក់ឲ្យទៅថៅកែគេទិញក្នុងចំការតែម្ដង មិនពិបាកប្រមូលផលខ្លួនឯងនោះទេ យកតែលុយរួចដើរចេញ ទុកឲ្យថៅកែ គេជាអ្នកប្រមូលផលខ្លួនគេយកទៅ រីឯម្ចាស់ចំការចាំតែប្រមូលដើមដំឡូងទុកដាំឆ្នាំក្រោយទៀត ឬក៏លក់ដើមដំឡូងម្ដងទៀត បានលុយម្ដងទៀតក៏មានដែរ គេទិញដើមដំឡូងយកទៅធ្វើពូជទុកដាំនៅឆ្នាំក្រោយទៀត ព្រោះថាដំឡូងមី មិនមានគ្រាប់ពូជទេ គេដាំដុះពីដើមដំឡូងតែម្ដង ។
កសិករបន្ថែមថា ចំពោះការប្រមូលផលដំឡូងមី មានចំការខ្លះគេកំពង់តែប្រមូលផលផងដែរ ដោយសារតែបច្ចេកទេសកសិកម្មឥឡូវនេះ កសិករខ្លះគាត់ដាំតាំងពីដើមរដូវប្រាំង ដោយបូមទឹកស្រោចស្រព មកដល់ពេលនេះ គាត់បានប្រមូលផលក៏មានដែរ ដោយព្រោះថាបច្ចុប្បន្ននេះ ខាងវិស័យកសិកម្ម គេខិតខំរកយុទ្ធសាស្ត្រ បង្រួញជីវិតរុក្ខជាតិ និងសត្វឲ្យអាយុខ្លីឆាប់ផ្ដល់ផល តែដោយឡែកមនុស្ស គេគម្លៀតឲ្យមានអាយុវែង ។
កសិករបានរំពឹងទុកថា ដំឡូងមុីរបស់គាត់ឆ្នាំនេះ មានតម្លៃខ្ពស់ល្អដូចឆ្នាំកន្លងទៅដែរ ខណ:ដំឡូងរបស់គាត់ឆ្នាំទៅ ដំឡូងស្រស់លក់បានតម្លៃពី ៤១០ រៀលទៅ ៤៥០ រៀលក្នុង ១ គីឡូក្រាម កសិក៩រដាំដំឡូងមុីសប្បាយរីករាយ ក្នុងការប្រមូលផល់ដំឡូង ។
កសិករបានឲ្យដឹងទៀតថា ចំពោះទីផ្សារដំឡូងមុីនៅពេលប្រមូលផល ដករួចដឹកយកទៅលក់ឲ្យកន្លែងស្ថានីយ៍ថ្លឹងដំឡូងមុីនៅក្បែរៗចំការឬក្បែភូមិនោះដែរ ហើយគេដឹកយកទៅលក់នៅប្រទេសជិតខាងខ្លះ គេផលិតជាម្សៅមុីនៅក្នុងស្រុកខ្លះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង