ផ្លូវបេតុងចំនួន ៨ ខ្សែជាសមិទ្ធផលថ្មីទៀតនៅក្នុងស្រុកស្រីសន្ធនឹងលេចចេញជារូបរាងនាពេលខាងមុខនេះ
កំពង់ចាម: នាព្រឹកថ្ងៃទី១០ឧសភាឆ្នាំ ២០២៤ផ្លូវបេតុងចំនួន៨ខ្សែនៅក្នុងស្រុកសីសន្ធ ត្រូវបានដាក់ឲ្យដេញថ្លៃនៅសាលាស្រុកស្រីសន្ធរអញ្ជើញជាអធិបតីក្នុងពិធីនេះដោយលោកឡីមិចជានាយករងរដ្ឋបាលសាលាខេត្តកំពង់ចាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងលោក ស៊ីម គង់ អភិបាលនៃគណះអភិបាលស្រុកស្រីសន្ធរព្រមទាំងដេញក្រុមហ៊ុនថ្លៃជាច្រើននាក់។
លោក ស៊ីម គង់ អភិបាលស្រុកស្រីសន្ធរបានឲ្យដឹងថា គម្រោងផ្លូវបេតុងចំនួន៨ឃុំនេះ មានទឹកប្រាក់ប្រមាណជិត១៩០០លានរៀល ត្រូវបានដាក់ឲ្យដេញថ្លៃនៅសាលាស្រុកស្រីសន្ធរ នៅថ្ងៃនេះ មានឃុំជីបាល ឃុំកោះអណ្ដែត ឃុំមានជ័យ ឃុំផ្ទះកណ្ដាល ឃុំព្រែកដំបូក ឃុំព្រៃរំដេង ឃុំឬស្សីស្រុក និងឃុំស្វាយពោធិ៍ ។
លោកឡី មិច បានមានប្រសាសន៏ថាក្រុមហ៊ុនមួយចំនួនមិនមានបំណងមកប្រកួតប្រជែងក្នុងកាដេញថ្លៃគំរោងសាងសង់នោះទេក្នុងកាដេញថ្លៃហេតុដូច្នេះគណៈកម្មាការលទ្ធកម្មត្រូវត្រួតពិនិត្យអោយបានត្រឹមត្រូវបញ្ចាក់ថាក្រុមហ៊ុនទាំងនេះមានឯកសារគ្រប់គ្រាន់ទៅតាមនិតិវិធីហើយទើបអនុញ្ញាតអោយចូលរួមដេញថ្លៃ។
ក្នុងការប្រកួតប្រជែងមាន៖
១.ឃុំជីបាលផ្លូវបេតុងប្រវែង៥៦០ម៉ែត្រតម្លៃដាក់ឲ្យដេញថ្លៃជាង២៦៥លានរៀល មានក្រុមហ៊ុនចំនួន៣ ចូលរួមប្រកួតប្រជែងបានលើក្រុមហ៊ុន ម៉ូវ មួយហេង តម្លៃជាង៨៩លានរៀល។
២.ឃុំកោះអណ្ដែត ផ្លូវបេតុងប្រវែង៣៨០ ម៉ែត្រ តម្លៃដាក់ដេញថ្លៃជាង២០៧ លានរៀល មានក្រុមហ៊ុន៩ ចូលរួមប្រកួតប្រជែងបានលើក្រុមហ៊ុន ម៉ាន់ ម៉េងហេង ក្នុងតម្លៃជាង៦១លានរៀល។
៣.ឃុំមានជ័យ ផ្លូវបេតុងប្រវែង៤០០ ម៉ែត្រ តម្លៃដាក់ដេញថ្លៃជាង២១៧លានរៀល មានក្រុមហ៊ុន៩ ចូលរួមប្រកួតប្រជែង បានលើក្រុមហ៊ុន យ៉េន ស៊ីនួន ក្នុងតម្លៃជាង៧៧លានរៀល។
៤.ឃុំផ្ទះកណ្ដាល ផ្លូវបេតុងប្រវែង៤០០ ម៉ែត្រតម្លៃដាក់ដេញថ្លៃជាង២០៧លានរៀល មានក្រុមហ៊ុនចំនួន៥ ចូលរួមប្រកួតប្រជែងបានលើក្រុមហ៊ុន កៅ ប៊ុនណាក់ តម្លៃ៩៨លានរៀល។
៥.ឃុំព្រែកដំបូក ផ្លូវបេតុងប្រវែង៤០០ ម៉ែត្រ តម្លៃដាក់ដេញថ្លៃជាង២២៧លានរៀល មានក្រុមហ៊ុន៩ចូលរួមបានទៅលើក្រុមហ៊ុន កេត សុខគាង តម្លៃ៨៧ លានរៀល ។
៦.ឃុំព្រែករំដេង ផ្លូវបេតុងប្រវែង៤៥០ ម៉ែត្រ តម្លៃដាក់ដេញថ្លៃជាង២៥៥លានរៀល មានក្រុមហ៊ុន៧ ចូលរួមបានលើក្រុមហ៊ុន ចេង ពៅ តម្លៃជាង៦៨លានរៀល។
៧.ឃុំឫស្សីស្រុក ផ្លូវបេតុងប្រវែង៤០០ ម៉ែត្រតម្លៃដាក់ដេញថ្លៃជាង២១៥លានរៀល មានក្រុមហ៊ុន៩ ចូលរួមបានលើក្រុមហ៊ុន ស្រុង សឿន តម្លៃជាង៨៣ លានរៀល ។
៨.ឃុំស្វាយពោធិ ផ្លូវបេតុងប្រវែង៥៥០ ម៉ែត្រ តម្លៃដាក់ដេញថ្លៃជាង២៥២លានរៀល មានក្រុមហ៊ុន៩ បានទៅលើក្រុមហ៊ុនយ៉េន ស៊ីនួន តម្លៃជាង៧៩ លានរៀល ។
ម្ចាស់ក្រុមហ៊ុនម្នាក់ដែរបានចូលរួមក្នុងការដេញថ្លៃគំរោងសាងសង់ផ្លូវសុំមិនបញ្ចេញឈ្មោះបានប្រាប់អ្មកសារពត៏មានអោយដឹងថាការដេញថ្លៃថ្ងៃនេះមានការចុះរហូតដល់៤០%ដែរធ្វើឃុំនិមួយៗចំណេញថវិការអាចអភិវឌ្ឍន៏ផ្លូវក្នុងឃុំបន្តទៀត។ចំពោះការដេញថ្លៃនេះពុំមានលក្ខណណាមួយដែរខុសនិតិវិធីនោះទេគ្រាន់តែមានលក្ខណរញ៉េរញ៉ៃបន្តិចព្រោះថាគំរោងដាក់អោយដេញថ្លៃច្រេីន ហេតុនេះម្ចាស់ក្រុមហ៊ុនចូលរួមច្រើន ម្យ៉ាងវិញទៀតទីកន្លែងដេញថ្លៃមានរាងតូចចង្អៀតផងប៉ុន្តែជាលទ្ធផលយើងអាចទទួលយកបាន៕