ឯកឧត្តមបណ្ឌិត ទឹង ស៊ីនីអញ្ជើញបើក វគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពទូទៅ វិធានការ និងការទប់ស្កាត់អគ្គិភ័យក្នុងរោងចក្រ-សហ គ្រាសធុនតូច-មធ្យម និងសិប្បកម្ម
កំពង់ចាម ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២៤
ឯកឧត្តមបណ្ឌិត ទឹង ស៊ីនី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
និងជាតំណាង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញបើក វគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពទូទៅ វិធានការ និងការទប់ស្កាត់អគ្គិភ័យក្នុងរោងចក្រ-សហ គ្រាសធុនតូច-មធ្យម និងសិប្បកម្ម។ នៅសាលាប្រជុំមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ កម្មវិធីនេះក៏មាន ការអញ្ជើញចូលរួមពីសំណាក់លោក លោស្រី ជាម្ចាស់ ឬតំណាងរោងចក្រសិប្បកម្មផងដែរ។
លោក ពួន រុន ប្រធានមន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ខេត្តកំពង់ចាមបានអោយដឹងថា នៅក្នុងខេត្តកំពង់ចាម គិតត្រឹមត្រីមាសដើម ឆ្នាំ២០២៤ នេះ ស្ថិតិរោងចក្រ-សិប្បកម្ម សរុបនៅទូទាំងខេត្តមានចំនួន ១,៦០៨ មូលដ្ឋាន មានតម្លៃបរិមាណផលិតផលសរុបចំនួន ៧៤២,៦២០ លានរៀល និងមានកម្លាំងពលកម្មសរុបចំនួន ៣៨,៧៣៩ នាក់ ស្រីចំនួន ៣១,៨៥៣ នាក់ ស្មើនឹង ៨២.២២% ក្នុងនោះ រោងចក្រធុនធំ (វិនិយោគ) ចំនួន ២៧ មូលដ្ឋាន (ដំណើរការចំនួន ២៦ និងមិនទាន់ ដំណើរការចំនួន ០១ មូលដ្ឋាន ។
ក្នុងនោះសហគ្រាសធុនមធ្យមមាន ចំនួន ២៤ មូលដ្ឋាន។សហគ្រាសធុនតូចមានចំនួន ១៧១ មូលដ្ឋាន។សិប្បកម្មមានចំនួន ១,៣៨៥ មូលដ្ឋាន (សិប្បកម្មទុនក្រោម ៣,០០០ ដុល្លារ មានចំនួន ៩៨១ មូលដ្ឋាន)។
លោក ពួន រុន ប្រធានមន្ទីរ ឧស្សាហកម្មបានបន្តទៀតថា ក្នុងចំណោម រោងចក្រ-សិប្បកម្ម ១,៦០៨ មូលដ្ឋាន មានរោងចក្រ-សិប្បកម្មចំនួន ៦០១ មូលដ្ឋាន កំពុងដំណើរការដោយមានច្បាប់អនុញ្ញាត ក្នុងនោះ រោងចក្រធុនធំ បានសុំប្រកាសពីក្រុមប្រឹក្សាអភិវឌ្ឍន៍ជាតិ(CDC)មានចំនួន ២៨ មូលដ្ឋាន
រោងចក្រ-សិប្បកម្ម ទទួលបានប្រកាសអនុញ្ញាតពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានចំនួន ១១៤ មូលដ្ឋាន។
សហគ្រាសធុនតូច មធ្យម និងសិប្បកម្ម ទទួលបានសេចក្តីសម្រេចចុះបញ្ជីនៅមន្ទីរមាន ចំនួន ៣៣១ មូលដ្ឋាន។
សិប្បកម្ម ទទួលបានសេចក្តីសម្រេចចុះបញ្ជីនៅរដ្ឋបាលខេត្តមានចំនួន ១៩ មូលដ្ឋាន។
សិប្បកម្ម ទទួលបានលិខិតអនុញ្ញាតដំណើរការនៅរដ្ឋបាលក្រុង-ស្រុក មានចំនួន ១០៩មូលដ្ឋាន ។
ដោយឡែកបច្ចុប្បន្ននេះសិប្បកម្ម រួមនិងសហគ្រាសទាំងអស់នៅមិនទាន់យល់ដឹងពីសុវត្ថិភាពទូទៅ វិធានការ និងការទប់ស្កាត់អគ្គិភ័យក្នុងរោងចក្រ-សហ គ្រាសធុនតូច-មធ្យម និងសិប្បកម្មនៅឡើយ ទើបថ្ងៃនេះក្រសួងក៏ដូចជាមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានសហការណ៍គ្នាបើវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងន័យអោយម្ចាស់សហគ្រាស ក៏ដូចជារោងចក្រ តូចធំ និងសិប្បកម្មនានាចូលរួមក្នុងការសិក្សា វគ្គបណ្តុះបណ្តាលនេះ។
ឯកឧត្តមបណ្ឌិត ទឹង ស៊ីនី រដ្ឋលេខាធិការ និងជាតំណាង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនាថ្ងៃនេះ ពិតជាសារមានសំខាន់ខ្លាំងណាស់សម្រាប់លោក លោក ស្រី ជាសិក្ខាកាមទាំងអស់ និងបានយល់ច្បាស់អំពីសុវត្ថិភាពទូទៅ និងវិធានការទប់ស្កាត់អគ្គិភ័យ ក្នុងខ្សែច្រវ៉ាក់ផលិតកម្មរបស់រោងចក្រ – សិប្បកម្មដែលលោកគ្រូឧទ្ទេសនឹងធ្វើបទបង្ហាញជូន ជាពិ សេសសម្រាប់មន្ត្រីជំនាញមន្ទីរ ដើម្បីទទួលបានបទពិសោធន៍ថ្មីបន្ថែមទៀត សម្រាប់អនុត្តការងារ។ លោកបានផ្តាំផ្ញើដល់ សហគ្រាស ក៏ដូចជារោងចក្រ តូចធំ និងសិប្បកម្មនានាចូលរួមក្នុងការសិក្សា វគ្គបណ្តុះបណ្តាលនេះត្រូវខិតខំលើកឡើងពីបញ្ហា ក៏ដូចជាចំងល់របស់ខ្លួនដើម្បីជាចំណុចចាប់ផ្តើមនៃការស្វែងរកផលវិបាកនៃការសិក្សា វគ្គបណ្តុះបណ្តាលនេះ ព្រមទាំងជាបទពិសោធន៍សម្រាប់អោយបងប្អូនម្ចាស់អាជីវកម្មទាំងអស់ទុកជាមេរៀន និងគន្លឹះសំខាន់សម្រាប់យកទៅអនុវត្តនៅតាម
សហគ្រាស ក៏ដូចជារោងចក្រ តូចធំ និងសិប្បកម្មនានារបស់ខ្លួន៕