តើហេតុអ្វីប្រជាជនអ៊ីរ៉ង់ ងាកទៅគាំទ្រព្រះអង្គម្ចាស់ ផាឡាវី?
ដ្ឋធានីតេអ៊ីរ៉ង់៖ ក្រោយការផ្ដួលរំលំរបបរាជានិយម ដែលជីវភាពរបស់ប្រជាជន រស់នៅតាមបែបស៊ីវីល័យ ដូចលោកខាងលិច ចាប់តាំងពីឆ្នាំ១៩៧៩ រហូតមក ឥឡូវប្រជាជាតិអ៊ីរ៉ង់ បានចាប់ផ្ដើមធុញថប់នឹងរបបផ្ដាច់ការ និង ការបង្ក្រាបយ៉ាងព្រៃផ្សៃ ទៅលើក្រុមអ្នកតវ៉ា បណ្ដាលឲ្យមនុស្សរាប់ពាន់ បាត់បង់ជីវិត ទើបងាកទៅគាំទ្រអតីតរាជទាយាទ ដែលកំពុតែនិរទេសខ្លួន ខណៈឥឡូវ សហរដ្ឋអាមេរិក ក៏កំពុងតែបញ្ជូនកងទ័ព និង ទ្រព្យសម្បត្ដិការពារជាតិដ៏ធំសម្បើម ទៅដាក់ពង្រាយ នៅតំបន់មជ្ឈិមបូព៌ា ដែលនៅជិតមាត់ទ្វាររបស់ក្រុងតេអ៊ីរ៉ង់។

ទស្សនាវដ្ដីសហរដ្ឋអាមេរិក The National Interest បានផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦ ថា ការតវ៉ាទ្រង់ទ្រាយធំ បានផ្ទុះឡើង នៅប្រទេសអ៊ីរ៉ង់ ជាមួយនឹងការបង្ហាញ អំពីការអំពាវនាវរបស់ប្រជាជាតិអ៊ីរ៉ង ដែលកំពុងកើនឡើង សម្រាប់ការវិលត្រឡប់របស់អតីតរាជទាយាទ ដែលកំពុងតែនិរទេសខ្លួន អស់រយៈពេលជាយូរ ចូលមកគ្រប់គ្រងប្រទេសអ៊ីរ៉ង់ឡើងវិញ។
ព្រះអង្គម្ចាស់ រេហ្សា ផាឡាវី (Reza Pahlavi) ជាព្រះរាជបុត្រច្បងរបស់ស្ដេចចុងក្រោយ នៃរាជវង្សសះ (Shah) នៅប្រទេសអ៊ីរ៉ង់។ បច្ចុប្បន្ន ប្រជាជាតិអ៊ីរ៉ង់ កំពុងតែបង្ហាញសន្ទុះគាំទ្រយ៉ាងខ្លាំងដល់ស្ដេចអង្គនេះ នៅក្នុងការវិលត្រឡប់ មកដឹកនាំប្រទេស។
ក្រុមបដិវត្ដន៍អ៊ិស្លាម បានផ្ដួលរំលំរបបរាជានិយម នៅក្នុងប្រទេសអ៊ីរ៉ង់ នាអំឡុងឆ្នាំ១៩៧៩ ហើយបានឡើងគ្រប់គ្រងអំណាច នៅប្រទេសអាស៊ីខាងលិចមួយនេះ រហូតមក ក្រោយពេលបង្ខំឱ្យរបបរាជាធិបតេយ្យរបស់ស្ដេច ផាឡាវី និរទេសខ្លួន។ ប៉ុន្ដែក្រោយពេលរបបសាធារណរដ្ឋអ៊ិស្លាម បានគ្រប់គ្រងអំណាច អស់រយៈពេលេ៤៧ឆ្នាំកន្លងមកនេះ ក៏មានរលកបាតុកម្មផ្ទុះឡើង នៅពាសពេញប្រទេស និង មានការបង្ក្រាបយ៉ាងឃោរឃៅ បណ្ដាលឲ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត។

ក្រុមអ្នកសង្កេតការណ៍លោកខាងលិច ដែលកំពុងតែសម្លឹងមើលការតវ៉ា នៅប្រទេសអ៊ីរ៉ង់ ប្រហែលជាមានការភ្ញាក់ផ្អើល ដោយសារតែក្រុមបាតុករ បានស្រែកព្រះនាមព្រះអង្គម្ចាស់ Reza Pahlavi ។ ស្ថានភាពនៅប្រទេសអ៊ីរ៉ង់ អាចនាំឲ្យមានការងឿងឆ្ងល់៖ ចុះហេតុអ្វីបានជាប្រជាជនអ៊ីរ៉ង់ អំពាវនាវស្វែងរកព្រះអង្គម្ចាស់ មកជំនួសរបបសាធារណរដ្ឋអ៊ិស្លាមទៅវិញ?
អ្នកខ្លះ អាចសន្មត់ ថា ការស្រែកច្រៀង Reza Pahlavi តំណាងឱ្យការនឹករឭក ឬការតម្រែតម្រង់ ទៅរកទំនោរផ្តាច់ការបន្ថែមទៀត ស្របពេលកំពុងតែមានសម្ពាធ មកលើសេដ្ឋកិច្ចសង្គម និងការតវ៉ាដែលកំពុងតែបន្តប្រឆាំងនឹងរបបសាធារណរដ្ឋអ៊ិស្លាម។ ប៉ុន្តែការស្រែកច្រៀងទាំងនេះ កំពុងតែផុសចេញពីវិស័យទូទៅ នៃសង្គមអ៊ីរ៉ង់ រួមទាំងកម្មករ កម្មករអណ្ដូងប្រេង គ្រូបង្រៀន អ្នកបើកបរ សិស្ស និង និស្សិត អ្នកមានអ្នកក្រ ដែលធ្លាប់ឆ្លងកាត់របបផ្តាច់ការបច្ចុប្បន្ន។
បរាជ័យរបស់របបសាធារណរដ្ឋអ៊ីស្លាម បានបង្កឱ្យមានការវាយតម្លៃឡើងវិញ សម្រាប់រជ្ជកាល នៃស្ដេច ផាឡាវី។ ការស្រែកច្រៀងចម្រៀងរបស់រាជទាយាទ Reza Pahlavi មិនមែនត្រឹមតែជាការរម្លឹកឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែវាជាការទាមទារឱ្យមានការវិលត្រឡប់ មកកាន់ឆាលនយោបាយដ៏សមហេតុផល និង មានអភិបាលកិច្ចទូទៅដ៏ល្អមួយ។ សម្រាប់ប្រជាជនអ៊ីរ៉ង់ ភាគជាច្រើន នាពេលនេះ គាំទ្រស្ដេ ផាឡាវី គឺជាយុគសម័យ នៃសមត្ថភាពនយោបាយ។ បច្ចុប្បន្ន សូម្បីតែអត្រាប្តូរប្រាក់ ១ដុល្លារអាមេរិក ក៏មានតម្លៃច្រើនជាង ២0 000រៀលរបស់អ៊ីរ៉ង់ធៀបនឹងឆ្នាំ១៩៧៩ ហើយប្រជាជនអ៊ីរ៉ង់ ប្រហែលជាង៦០ភាគរយ រស់នៅក្រោមបន្ទាត់ នៃភាពក្រីក្រ។ ផ្ទុយទៅវិញ បែររបបគ្រប់គ្រងអ៊ីរ៉ង់នេះ ផ្តល់អាទិភាព ក្នុងការផ្ញើប្រាក់រាប់រយលានដុល្លារ ទៅឱ្យក្រុមហេសបូឡា នៅប្រទេសលីបង់ ទៅវិញ។

ការស្រែកច្រៀងចម្រៀង គាំទ្រស្ដេច ផាឡាវី គឺជាចម្លើយ ចំពោះសំណួរជាក់ស្តែង សម្រាប់ពលរដ្ឋអ៊ីរ៉ង់ធម្មតា ថា៖ តើអ្នកណាអាចទទួលយកការប្រឆាំងនឹងជាតិ ចំពោះរបបគ្រប់គ្រងតាមបែបសាសនា ជាមួយនឹងការសម្រេចឲ្យបានការផ្លាស់ប្តូរនយោបាយ និងរក្សាសណ្តាប់ធ្នាប់ក្រោយរបប នៅក្នុងប្រទេសដែលមេដឹកនាំ បានបំផ្លាញទំនុកចិត្តជាប្រព័ន្ធ នៅក្នុងស្ថាប័ននានារបស់រដ្ឋ?

ប្រសិនបើជនជាតិអ៊ីរ៉ង់ កំពុងតែស្រែក ថា៖« Reza Pahlavi» នៅតាមផ្លូវនានា ក៏ដោយសារតែពួកគេកំពុងតែវិនិច្ឆ័យជាយុទ្ធសាស្ត្រ សម្រាប់ប្រទេសជាតិ។ ពួកគេកំពុងស្រែកហៅឈ្មោះស្ដេច ព្រោះពួកគេជឿថា ស្ដេចអង្គនេះ អាចបង្រួបបង្រួម សម្របសម្រួល និងគ្រប់គ្រងហានិភ័យ នៃការផ្លាស់ប្តូរបាន បន្ទាប់ពីការដួលរលំ នៃរបបគ្រប់គ្រងសាធារណរដ្ឋអ៊ិស្លាម៕