តៃវ៉ាន់ បង្កើនសមត្ថភាពយោធា ប្រឈមមុខជាមួយនឹងមហាយក្សចិន
ទីក្រុងតៃប៉ិ៖ ប្រមុខក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ នៅថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ថា តៃវ៉ាន់ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធា Han Kuang 42 (ហាន់ គួរ ៤២) រយៈពេល១០ថ្ងៃ នៅក្នុងខែសីហា ឆ្នាំ២០២៦ ហើយនឹងបង្កើនសមត្ថភាពការពារជាតិបន្ថែមទៀត។
លោករដ្ឋមន្រ្ដី វ៉ែលលីងតុន គូ បានពន្យល់ថា សមយុទ្ធយោធា Han Kuang 42 នឹងនៅតែរក្សាទម្រង់បាញ់គ្រាប់ពិត ដូចកាលពីឆ្នាំ២០២៥ ដោយផ្តោតលើការចែកចាយ និងការគ្រប់គ្រង នៅតំបន់ ត្រូវបានកំណត់លើប្រតិបត្តិការ ទាំងក្នុងទីក្រុង និងភាពធន់។ ការធ្វើសមយុទ្ធនេះ មានរយៈពេលវែងជាងមុន ដោយជំនួសទម្រង់ដើម ត្រឹមតែរយៈពេលប្រាំថ្ងៃ ខណៈយោធាត្រូវតែបង្កើនការហ្វឹកហ្វឺនជាបន្តបន្ទាប់។
ប្រទេសចិន តែងតែចាត់ទុកតៃវ៉ាន់ ជាផ្នែកមួយ នៃទឹកដីរបស់ខ្លួន មិនអាចបំបែកបាន។ លើសពីនេះទៅទៀត ចិន ក៏មិនធ្លាប់បដិសេធ អំពីការប្រើប្រាស់កម្លាំងយោធា នៅក្នុងការដណ្ដើមកោះតៃវ៉ាន់ យកមកគ្រប់គ្រងវិញនោះឡើយ។
ទន្ទឹមគ្នានេះ ប្រទេសចិន បាននិងកំពុងតែធ្វើយោធូបនីយកម្ម ហើយកសាងសមត្ថភាពកម្លាំងយោធា និង កម្លាំងប៉ារ៉ារបស់ខ្លួនយ៉ាងឆាប់រហ័ស ដោយផ្តល់ឱ្យក្រុងប៉េកាំង មានសមត្ថភាពកាន់តែខ្លាំងឡើង។ សកម្មភាពរបស់កងទ័ពចិន បានបង្កឲ្យប្រទេសជិតខាង មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីការផ្លាស់ប្ដូរស្ថានការណ៍បច្ចុប្បន្ន នៅក្នុងតំបន់ និង ការលុកលុយទៅលើកោះតៃវ៉ាន់៕