គណបក្សរបស់នាយករដ្ឋមន្រ្ដីចាំផ្ទះ ឈ្នះ​ការបោះឆ្នោតសកល នៅប្រទេសថៃ

រាជធានីបាងកក៖ ការបោះឆ្នោតសកល នៅ​​ប្រទេសថៃ កាលពី​ថ្ងៃអាទិត្យ បានធ្វើឱ្យមានការខកចិត្តខាង​​នយោបាយដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត​មួយរបស់ប្រទេសអាស៊ានមួយនេះ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ ដោយលទ្ធផល​ក្រៅផ្លូវការ បង្ហាញ ថា ​គណបក្សអភិរក្ស និយម​ Bhumjaithai (ភូមិចៃថៃ) របស់នាយករដ្ឋមន្រ្ដីចាំផ្ទះ លោក អនុទីន ទទួលបានកៅអីសភា ជិត២០០អាសនៈ នៅក្នុងចំណោមកៅអីសភា ចំនួន៥០០អាសនៈ​ ខណៈ​គណបក្សប្រជាជន ដែលជាគណបក្សប្រឆាំងដ៏ធំបំផុត បានថយ​សំឡេងគាំទ្រ ដោយខុសពីការរំពឹងទុក។​ នេះបើតាមសារព័ត៌មានជាភាសាអង់គ្លេសរបស់ថៃ Khaosod បានផ្សាយ កាលពីវេលាម៉ោង១១យប់ ថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៦។​

បើទោះ​ជាការស្ទង់មតិដំបូងបង្ហាញ ថា គណបក្សប្រជាជន ​នឹងក្លាយគណបក្សដ៏ធំបំផុតរបស់ប្រទេសថៃ យ៉ាងណាក៏ដោយ ក៏ចំនួនអាសនៈ​ក្រៅផ្លូវការ គឺគណបក្សប្រឆាំងដ៏ធំបំផុតមួយនេះ បានទទួល​អាសនៈតិចជាង ១00អាសនៈ ខណៈ​គណបក្សភូមិចៃថៃ​របស់នាយករដ្ឋមន្ត្រីចាំផ្ទះ លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) បានទទួល​ជិត ២00 អាសនៈ នៅក្នុងសភាតំណាងរាស្រ្តដែលមានសមាជិក ​៥00អាសនៈ។

លទ្ធផលបោះឆ្នោត នៅប្រទេសថៃ កាលពីថ្ងៃអាទិត្យ បានបង្ហាញពីការលទ្ធផលបញ្ច្រាសទិសដ៏គួរឱ្យភ្ញាក់ផ្អើល ផ្ទុយពីការបោះឆ្នោត កាលពីលើកមុន ដោយ​គណបក្សប្រជាជន ដែល​បានទទួល​ការគាំទ្រយ៉ាងខ្លាំង ពីក្រុមអ្នកបោះឆ្នោតវ័យក្មេង និង បានឈ្នះនៅតាមមណ្ឌលបោះឆ្នោត នៅតាមទីក្រុងនានា ជាមួយនឹងការទទួល​ចំនួន១៥១​អាសនៈ។ រីឯគណបក្សភឿថៃរបស់កូនស្រីពៅរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្ដីថៃ គឺលោកស្រី ផេងថុងថាន ស៊ីណាវ៉ាត្រា បានឈរ នៅក្នុងលំដាប់លេខ៣ ជាមួយនឹងការទទួលបានសន្លឹកឆ្នោតចំនួន៦០អាសនៈ ខណៈការរាប់សន្លឹកឆ្នោត បានចំនួន៨៩អាសនៈ គិតត្រឹមយប់ ថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៦៕

 

អត្ថបទដែលជាប់ទាក់ទង