តើ​​ពិភពលោក នឹងឈានទៅរកថ្ងៃ​អវសានឬ?

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេលសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរ ហៅកាត់ New START រវាងសហរដ្ឋអាមេរិក និង រុស្ស៊ី បានផុតកំណត់ ឬអស់សុពលភាពរួចមក ពិភពលោក ចាប់ផ្ដើមមានការព្រួយបារម្ភ អំពីការរត់ប្រណាំងគ្រឿងសព្វាវុធជាថ្មី ខណៈអង្គការលុបបំផុតនុយក្លេអ៊ែរ បង្ហាញពីការវិនាសសាបសូន្យ ប្រសិនបើមានការបំផ្ទុះអាវុធនុយក្លេអ៊ែរ ឬសង្គ្រាមដោយការប្រើប្រាស់មហាប្រល័យលោក។

សារព័ត៌មាន The Daily Digest បានផ្សាយ ថា ចាប់តាំងពីការកកើតមាន​អាវុធនុយក្លេអ៊ែររហូតមក មនុស្សជាតិនៅលើពិភពលោក មានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងបទពិសោធន៍ ដោយផ្ទាល់ ពីការបំផ្ទុះអាវុធនុយក្លេអ៊ែរ ដោយវា​​បាន​បង្ហាញ អំពីគ្រោះថ្នាក់​ដ៏គួរឱ្យភ័យខ្លាចបំផុត សម្រាប់អាវុធមហាប្រល័យលោក​​។ ​ពាក់ព័ន្ធនឹងចម្លើយអំពីការបំផ្ទុះអាវុធនុយក្លេអ៊ែរនោះ គឺ​មិនមានអ្វីពិបាកឆ្លើយនោះទេ ព្រោះមនុស្សទូទៅ​ មានគណនីជាច្រើន អំពី​ជនរងគ្រោះ ពី​​គ្រាប់បែកដ៏គ្រោះថ្នាក់បំផុតចំនួន២គ្រាប់ដំបូងគេបង្អស់ ដែលមិនធ្លាប់មាន ក៏ដូចជា គណនាចំពោះការបំផុសគំនិតរបស់អ្នក​កែប្រែ​ទ្រឹស្តី នៅពីក្រោយអាវុធឱ្យក្លាយទៅជាការពិត។ ជា​ឧទាហរណ៍ពីការចងចាំរបស់របស់លោក រ៉ូដ ប៊ុនហ្សេន (Rod Buntzen) អតីតអ្នកវិទ្យាសាស្ត្ររបស់​កងទ័ពជើងទឹកសហរដ្ឋអាមេរិក ​កាលពី​ឆ្នាំ១៩៥៨​ បានសង្កេតមើល អំពីការបំផ្ទុះគ្រាប់បែកបរមាណូ កម្រិត៨,៩​មេហ្គាតោន នៅឯឆ្នេរសមុទ្រ នៃកោះម៉ាសាល់ (Marshall) ដោយ​បានលើកឡើង ថា​​ បទពិសោធន៍នេះ ត្រូវបានចងចាំ ជារៀងរហូត នៅក្នុងចិត្តរបស់គាត់។

អតីតអ្នកវិទ្យាសាស្ត្ររបស់​កងទ័ពជើងទឹកសហរដ្ឋអាមេរិក រូបនេះ បានពន្យល់ នៅក្នុង​អត្ថបទមួយរបស់កាសែតដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក ​New York Times (ញូវយ៉កថែមស៍) កាលពីឆ្នាំ២០២២ ថា៖«​នៅក្នុងការបំផ្ទុះនុយក្លេអ៊ែរ ឥទ្ធិពលកម្ដៅ និងការឆក់យកអាយុជីវិតរបស់មនុស្ស គឺកើតឡើងភ្លាមៗ​​ ហើយវាមិនអាចប៉ាន់ប្រមាណទុកជាមុននោះឡើយ។ ​​​

លោក ហ៊្វជីអូ តូរីកូស៊ី (Fujio Torikoshi) ​​ជាកុមារម្នាក់ដែលបានរស់នៅក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា (Hiroshima) ប្រទេសជប៉ុន ធ្លាប់រងគ្រោះពីការទម្លាក់គ្រាប់បែកបរមាណូជាលើកដំបូងរបស់ពិភពលោក និងរៀបរាប់លម្អិត អំពីការចងចាំ នៃ​បទពិសោធន៍របស់គាត់ ជាមួយនឹងភាព​ងងឹតសូន្យសុង បន្ទាប់​​​ការបំផ្ទុះនុយក្លេអ៊ែរ ដែលបានក្លាយជាផ្នែកមួយ នៃស្មារតីរួមរបស់មនុស្សជាតិ​។

លោក Torikoshi បានពន្យល់ ថា ​ខ្ញុំបានក្រឡេកមើលលើមេឃ ខ្ញុំបានឃើញ​ខ្មៅងងឹត​។ រំពេចនោះ គ្រាប់បែកនុយក្លេអ៊ែរ​ បានផ្ទុះឡើងចេញជាដុំភ្លើងដ៏ធំ នៅជុំវិញខ្ញុំ​។​ ការ​បំផ្ទុះ​នោះ ​​​បានកើតឡើងជា​បន្ត​បន្ទាប់​​​យ៉ាង​លឿន ​ដោយ​ខ្យល់​បក់​ខ្លាំង​ដូច​គ្នា នឹងអ្វី​ដែលលោក  Buntzen បាន​ជួបប្រទេស។ ប៉ុន្តែបញ្ហានេះ មិនដូច លោក Buntzen នោះទេ គឺលោក Torikoshi ​នៅជិតគ្រាប់បែក ដែលគាត់​បានទទួលរង​ឥទ្ធិពលរបស់វា។ ក្មេង​ប្រុស​រង​គ្រោះ​ ដោយ​រលកខ្យល់​ក្តៅ ហើយ​នៅពេលវាបានកើតឡើង ខណៈ​គាត់​រង​របួស​ធ្ងន់បំផុត។​

​លោក Torikoshi ​​បានរលាករោលរាល​​ពេញ​ខ្លួន​ប្រាណ​របស់​គាត់ ​ជា​អ្វី​ដែល​មិន​មែន​ជា​រឿង​ចម្លែក​នោះ​ទេ ​សម្រាប់​អ្នក​រងគ្រោះ ពី​ការបំ​ផ្ទុះ​នុយក្លេអ៊ែរ​។​ អ្នកដែលនៅជិតបំផុត នឹងការបំផ្ទុះនុយក្លេអ៊ែរ នឹង​ប៉ះពាល់ដោយវិទ្យុសកម្ម​ ចាប់តាំងពី​វា​​បានបំភាយ​​​ភ្លាមៗ។​​នេះបើ​តាមយុទ្ធនាការអន្តរជាតិដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ ហៅកាត់ ICAN​។

​អង្គការអន្ដរជាតិលុបបំាត់អាវុធនុយក្លេអ៊ែរ ICAN បានសរសេរ ថា៖« កម្ដៅ​វិទ្យុសកម្ម​ គឺខ្លាំងដែលស្ទើរតែអ្វីៗ​ នៅលើផែនដី នឹង​ស្ទើរតែសូន្យសុងទាំងអស់​​។ ​ការបំផ្ទុះនុយក្លេអ៊ែរនេះ បាន​បណ្ដាលឲ្យមនុស្សស្លាប់ភ្លាមៗ ដោយបាន​បណ្តាលឱ្យខូច​សួត ខូចត្រចៀក និងហូរឈាម​​។ ដោយឡែក អគារនានា ក៏នឹងរលំសង្កត់ទៅលើមនុស្ស បណ្ដាលឲ្យស្លាប់ជាបន្ដបន្ទាប់បន្ថែមទៀត៕​

អត្ថបទដែលជាប់ទាក់ទង