អ៊ីរ៉ង់ ប្រកាសពីការអត់ខ្លាច​សហរដ្ឋអាមេរិក​ បញ្ជូនកងនាវាផ្ទុកយន្ដហោះវាយប្រហារ មកកាន់សមុទ្រអារ៉ាប់

រដ្ឋធានីតេអ៊ីរ៉ង់៖ រដ្ឋមន្រ្ដីក្រសួងការបរទេសអ៊ីរ៉ង់ លោក អាប់បាស អារ៉ាក់ឈី (​Abbas Araghchi) កាលពីថ្ងៃអាទិត្យ ​​បានច្រានចោល ចំពោះ អ៊ីរ៉ង់ដែលមិនធ្លាប់បោះបង់ចោលការចម្រាញ់សារធាតុអ៊ុយរ៉ា​ញ៉ូម នៅក្នុងការចរចារបស់ខ្លួន​ ជាមួយសហរដ្ឋអាមេរិក ដោយលើកឡើង ​ថា ​ក្រុងតេអេរ៉ង់ នឹងមិនមានការបំភិតបំភ័យ ដោយការគំរាមកំហែង ចំពោះ​សង្គ្រាម ប្រឆាំងនឹង​ក្រុងវ៉ាស៊ីនតោន នោះឡើយ។ នេះបើតាមបណ្ដាញទូរទស្សន៍ គ្រប់គ្រងដោយរដ្ឋអារ៉ាប៊ីសាអូឌីត Al Arabiya បានផ្សាយ នៅព្រឹក ថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦។

ប្រមុខការទូតអ៊ីរ៉ង់ បានថ្លែងទៅកាន់​​វេទិកាមួយ ក្នុងទីក្រុងតេអ៊ីរ៉ង់ (Tehran) ថា អ៊ីរ៉ង់ មានការជឿទុកចិត្តតិចតួច លើ​សហរដ្ឋអាមេរិក ហើយថែមទាំងមានការសង្ស័យ ចំពោះការចរចាជាថ្មីពី​ភាគីសហរដ្ឋអាមេរិក​។

ប្រមុខការទូតអ៊ីរ៉ង់ បានសង្កត់ធ្ងន់ ថា៖ ហេតុអ្វីបានជាយើងទទូចយ៉ាងខ្លាំង លើការពង្រឹង និងបដិសេធ​ចំពោះបោះបង់ចោលនូវការចម្រាញ់អ៊ុយរ៉ាញ៉ូម ​បើទោះ​​ជាសង្រ្គាមត្រូវកើតឡើង នៅលើ​យើងយ៉ាងណាក៏ដោយ? ព្រោះគ្មានអ្នកណាម្នាក់ មានសិទ្ធិ កំណត់លើអាកប្បកិរិយារបស់យើងនោះទេ។​ ការដាក់ពង្រាយកងកម្លាំងយោធាសហរដ្ឋអាមេរិក នៅក្នុងតំបន់ មិនបានធ្វើឱ្យយើងភ័យខ្លាច​​​ ខណៈ​ការមកដល់ នៃកងនាវា​ផ្ទុកយន្តហោះវាយប្រហារ USS Abraham Lincoln (យូអេសអេស អាប្រាហាម លីនខន់) នៅសមុទ្រអារ៉ាប់។

សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបើកការចរចាឡើងវិញ ជាលើកដំបូង កាលពីថ្ងៃសុក្រ ទី៦ ខែកុម្ភៈ នៅប្រទេសអូម៉ង់ ចាប់តាំងពីសង្គ្រាមរយៈពេល១២​ថ្ងៃរបស់អ៊ីស្រាអែល ជាមួយសាធារណរដ្ឋអ៊ិស្លាម កាលពី​ខែមិថុនា ឆ្នាំ២០២៥។ បច្ចុប្បន្ន អ៊ីរ៉ង់ កំពុងតែស្វែងរកការដកទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក មកលើប្រទេសនេះ ជាថ្នូរនឹងអ្វីដែលប្រមុខការទូតអ៊ីរ៉ង់ ​បានអះអាង ថា នេះជា​វិធានការកសាងទំនុកចិត្តជាបន្តបន្ទាប់ ទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់ក្រុងតេអ៊ីរ៉ង់។

ប្រទេសលោកខាងលិច និងអ៊ីស្រាអែល ដែលគិត ថា ជាប្រទេសតែមួយគត់ នៅមជ្ឈិមបូព៌ា​មានអាវុធនុយក្លេអ៊ែរនោះ បានបញ្ជាក់ ថា អ៊ីរ៉ង់ កំពុងតែស្វែងរកទិញគ្រាប់បែកនុយក្លេអ៊ែរ តែក្រុងតេអេរ៉ង់ បានបដិសេធ៕​

អត្ថបទដែលជាប់ទាក់ទង