បងស្រី “ងួន ទិវ័ន” អាយុ ៤០ឆ្នាំ រស់នៅភូមិពោធិ៍ខឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហា ត្រូវជាក្រុមគ្រួសាររបស់វីរកងទ័ពពលី

បងស្រី “ងួន ទិវ័ន” អាយុ ៤០ឆ្នាំ រស់នៅភូមិពោធិ៍ខឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហា ត្រូវជាក្រុមគ្រួសាររបស់វីរកងទ័ពពលី ។ បងស្រីមានដុំនៅក្នុងពោះផ្នែកខាងក្រោម ដោយមានទំហំរីកកើនឡើងជាលំដាប់រហូតបង្កឱ្យមានអាការៈឈឺក្នុងពោះរាំរ៉ៃ ព្រមទាំងមានអាការៈធ្លាក់ឈាមមិនទៀងទាត់មានរយៈពេលប្រហែលជា ៣ឆ្នាំមកហេីយ។ «សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចតេជោ (TYDA) បាននាំបងស្រីមកពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ។
ក្រុមគ្រូពេទ្យឯកទេសផ្នែកសម្ភពនិងរោគស្រ្តីរបស់ សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ប្រចាំនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានរកឃេីញថាបងស្រីមានបញ្ហាដុះដុំសាច់ក្នុងស្បូនទំហំធំនិងច្រើន(Gros Uterus Polyfibromateux ) ដែលតម្រូវឱ្យបងស្រីចាំបាច់ទទួលការព្យាបាលតាមរយៈការវះកាត់។ បន្ទាប់ពីព្យាបាលយ៉ាងយកចិត្តទុកដាក់ និងទទួលបានភាពជោគជ័យ បងស្រីបានចេញទៅផ្ទះដោយស្នាមញញឹម រីករាយយ៉ាងក្រៃលែង។
បងស្រីនិងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» ហើយថែមទាំងរំលឹកដឹងគុណដល់ «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន» និង «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន» ជាថ្នាក់ដឹកនាំកំពូលដែលតែងតែគិតគូរដល់សុខទុក្ខវីរកងទ័ពនិងក្រុមគ្រួសារ ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់។
សូមបញ្ជាក់ផងដែរថា រាល់ការចំណាយទាំងអស់ក្នុងការព្យាបាល ថ្លៃអាហារប្រចាំថ្ងៃ និងថ្លៃធ្វើដំណើរ ត្រូវបានទំនុកបម្រុងទាំងស្រុងដោយ «សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត» ។
គួររំលឹកផងដែរថា បងស្រី “ងួន ទិវ័ន” បានជួបផ្ទាល់ជាមួយ «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» ក្នុងអំឡុងពេលលោកជំទាវអញ្ជេីញចូលរួមគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ពពលីដោយផ្ទាល់នៅក្នុងមូលដ្ឋានខេត្តក្រចេះកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦៕
អត្ថបទដែលជាប់ទាក់ទង